ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីថៃ គាំទ្រឲ្យយករុក្ខជាតិម្យ៉ាងនេះ ទៅព្យាបាលអ្នកជំងឺកូវីដ
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា គាំទ្រការប្រើប្រាស់រុក្ខជាតិ ដើមប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកនិយាយថា ដើមប្រមាត់មនុស្សឬជនជាតិថៃស្គាល់ថា Fa Talai Jone អាចបន្ថយការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំបាន។ លោកបន្ថែមថា រុក្ខជាតិនេះ គួរតែត្រូវបានផ្សំជាមួយថ្នាំប្រឆាំងវីរុស Favipiravir ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសអ្នកដែលមានការរលាក។

លោក Anucha បន្តថា នាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ បានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់វា ប៉ុន្តែក៏បានព្រមានផងដែរថា ដើមប្រមាត់មនុស្ស មិនអាចការពារការឆ្លងកូវីដបានទេ។
លោកអះអាងថា ដើមប្រមាត់មនុស្សមានផ្ទុកសារធាតុ Andrographolide ដែលជាសារធាតុ ត្រូវបានគេបង្ហាញថា អាចសម្លាប់មេរោគនិងបាក់តេរីមួយចំនួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថ្ងៃនេះ ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


