ព័ត៌មានអន្ដរជាតិ
ទីបំផុតក្រុមប្រឆាំងអ៉ីស្រាអែលយល់ព្រមបង្កើតរដ្ឋាភិបាលឯកភាពថ្មីហើយ
មេដឹកនាំគណបក្សប្រឆាំងនានានៅប្រទេសអ៉ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងគ្នាដើម្បីបង្កើតរដ្ឋាភិបាលឯកភាពថ្មីមួយដែលអាចនឹងបញ្ចប់អំណាចរយៈពេល១២ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
លោក Yair Lapid មេដឹកនាំគណបក្សកណ្តាលនិយម Yesh Atid បានប្រកាសពីសម្ព័ន្ធភាពចម្រុះដែល៨គណបក្សចូលរួមត្រូវបានបង្កើតឡើង។
ស្ថិតក្រោមការរៀបចំប្តូរវេនគ្នាដឹកនាំ មេគណបក្សស្តាំនិយម Yamina លោក Naftali Bennett នឹងទទួលតំណែងនាយករដ្ឋមន្ត្រីដំបូងគេមុនពេលប្តូរវេនទៅលោក Lapid បន្ទាប់។

យ៉ាងណា វាត្រូវការបោះឆ្នោតសម្រេចពីសភាជាមុនសិនមុនពេលរដ្ឋាភិបាលត្រូវបានស្បថចូលកាន់តំណែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Lapid បាននិយាយថា លោកបានជម្រាបទៅលោកប្រធានាធិបតី Reuven Rivlin រួចរាល់ហើយពីកិច្ចព្រមព្រៀងចម្រុះនេះ និងបន្ថែមថា ៖«ខ្ញុំសូមសន្យាថា រដ្ឋាភិបាលនេះនឹងធ្វើការដើម្បីបម្រើប្រជាជនអ៉ីស្រាអែលទាំងអស់ រាប់ទាំងអ្នកដែលបានបោះឆ្នោត និងអ្នកដែលមិនបានបោះឆ្នោតក៏ដោយ»។
លោកថា ៖«វានឹងគោរពគូប្រជែងរបស់ខ្លួន ហើយធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងក្របខណ្ឌអំណាចរបស់ខ្លួនដើម្បីរួបរួម និងភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់នៃសង្គមអ៉ីស្រាអែល»។
រូបភាពដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមអ៉ីស្រាអែលបានបង្ហាញថា លោក Bennett និងមេដឹកនាំគណបក្ស Arab Islamist Raam លោក Mansour Abbas បានកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលកិច្ចព្រមព្រៀងនេះមានមនុស្សច្រើនណាស់គិតថាអាចទៅរួច។

លោក Abbas បានប្រាប់អ្នកសារព័ត៌មានថា ៖«ការសម្រេចចិត្តនេះគឺពិបាក និងមានជម្លោះជាច្រើន ប៉ុន្តែវាពិតជាសំខាន់ដើម្បីឈានដល់កិច្ចព្រមព្រៀង»។ លោកថា មានរឿងរ៉ាវជាច្រើននៅក្នុងកិច្ចព្រមព្រៀងនេះដែលមានផលប្រយោជន៍ដល់សង្គមអារ៉ាប់។
នៅក្នុងកំណត់ហេតុជម្រាបទៅលោកប្រធានាធិបតី លោក Lapid បាននិយាយថា លោកនឹងដឹកនាំរដ្ឋាភិបាលរួមជាមួយនឹងលោក Bennett ដែលនឹងបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។
លោកប្រធានាធិបតី Rivlin បានអំពាវនាវឲ្យរដ្ឋសភាកោះប្រជុំឲ្យបានឆាប់ដើម្បីរៀបចំការបោះឆ្នោតទុកចិត្តមួយ។ ប្រសិនបើក្រុមសម្ព័ន្ធភាពចម្រុះមិនទទួលបានសំឡេងបោះឆ្នោតសភាភាគច្រើនដែលមាន១២០អាសនៈទេនោះ នឹងមានហានិភ័យដែលប្រទេសត្រូវបោះឆ្នោតលើកទី៥ក្នុងរយៈពេល២ឆ្នាំ។

សមាជិកក្រុមសម្ព័ន្ធភាពចម្រុះមានវិសាលភាពពេញលេញនៃនយោបាយអ៉ីស្រាអែល។ គណបក្សនានាមានផ្នែកដូចគ្នាតិចតួចពីផែនការរបស់ពួកគេដើម្បីជំនួយលោកនាយករដ្ឋមន្ត្រី Netanyahu៕
គណបក្សទាំង៨ដែលចងសម័្ពន្ធភាពគ្នាមាន៖
- បក្ស Yesh Atid (កណ្តាលនិយម) – ដឹកនាំដោយលោក Yair Lapid (មាន១៧អាសនៈ)
- បក្ស Kahol Lavan (ខៀវ និងស កណ្តាលនិយម) – ដឹកនាំដោយលោក Benny Gantz (មាន៨អាសនៈ)
- បក្ស Israel Beiteinu (ជាតិនិយមបែបខាងស្តាំ) – ដឹកនាំដោយលោក Avigdor Lieberman (មាន៧អាសនៈ)
- បក្ស Labor (សង្គមប្រជាធិបតេយ្យ) – ដឹកនាំដោយលោក Merav Michaeli (មាន៧អាសនៈ)
- បក្ស Yamina (ស្តាំនិយម) – ដឹកនាំដោយលោក Naftali Bennett (មាន៧អាសនៈ)
- បក្ស New Hope (កណ្តាលនិយមបែបខាងស្តាំ) – ដឹកនាំដោយលោក Gideon Sa’ar (មាន៦អាសនៈ)
- បក្ស Meretz (ឆ្វេងនិយមបែបសង្គមប្រជាធិបតេយ្យ) – ដឹកនាំដោយលោក Nitzan Horowitz (មាន៦អាសនៈ)
- បក្ស Raam (អារ៉ាប់ឥស្លាម) – ដឹកនាំដោយលោក Mansour Abbas (មាន៤អាសនៈ)
គណបក្សសម្ព័ន្ធភាពចម្រុះទាំង៨ដើម្បីឈានដល់បង្កើតរដ្ឋាភិបាលបាន ត្រូវការសំឡេងគាំទ្រពីសភាឲ្យបានលើសពី៦១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


