ព័ត៌មានអន្ដរជាតិ
ចំណុចផ្ទុះកូវីដនៅ វៀតណាម ដែលក្លាយជា “ទីក្រុងខ្មោច” នៅតែមានអ្នកឆ្លងច្រើនជាងគេ ខណៈប្រទេសនេះរកឃើញករណីឆ្លងថ្មី ២៥០ នាក់
គិតត្រឹមពេលនេះ ប្រទេសវៀតណាម មានករណីឆ្លងសរុប នៃជំងឺកូវីដ ១៩ ឡើងដល់ ៨,០០០ ករណី ក្រោយរកឃើញករណីឆ្លងថ្មី ២៥០ ករណីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនោះ ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន ១៩ ករណី រកឃើញលើអ្នកកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមកដល់ប្រទេសវៀតណាម ។ ករណីទាំងនេះ ត្រូវបានគេរកឃើញនៅខេត្ត Kien Giang ១២ ករណី, ទីក្រុងហូជីមិញ ៣ ករណី, ខេត្ត An Giang ៣ ករណី និងខេត្ត Tay Ninh ១ ករណី ។
ចំណែកករណីឆ្លងក្នុងស្រុកចំនួន ២៣១ ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលក្លាយជាទីក្រុងខ្មោច ចំនួន ១៤៥ ករណី, ខេត្ត Bac Ninh ៤៤ ករណី, ទីក្រុងហូជីមិញ ៣០ ករណី, ទីក្រុងហាណូយ ៦ ករណី, ខេត្ត Lang Son ៣ ករណី, ខេត្ត Long An ២ ករណី និងខេត្ត Hai Duong ១ ករណី ។

ចាប់តាំងពីរលកទី ៤ នៃវីរុសនេះ បានផ្ទុះឡើងដំបូងនៅថ្ងៃទី ២៧ ខែមេសា ប្រទេសវៀតណាម មានករណីឆ្លងថ្មីសរុបចំនួន ៤,៩៥៥ ករណី ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ។
គួរបញ្ជាក់ថា ចាប់ពីជំងឺកូវីដ ១៩ ផ្ទុះឡើងនៅវៀតណាម ប្រទេសនេះមានករណីឆ្លងសរុប ៨,០៦៣ ករណី និងមានអ្នកស្លាប់ ៤៩ នាក់ ខណៈមានអ្នកជាសះស្បើយ ៣,០៨៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24now
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


