ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ ពលរដ្ឋ ឥណ្ឌា ជិត ៣០ នាក់ ត្រូវរន្ទះបាញ់ស្លាប់
ក្រុមមន្រ្តីបាននិយាយថា មនុស្សចំនួន ២៧ នាក់ត្រូវបានសម្លាប់និងច្រើននាក់ផ្សេងទៀត រងរបួសដោយសាររន្ទះបាញ់កាលពីថ្ងៃចន្ទនៅតាមតំបន់ផ្សេងៗនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា។

ការស្លាប់នេះ ត្រូវបានរាយការណ៍មកពីស្រុកចំនួន ៣ ផ្សេងគ្នានៃរដ្ឋនេះ។
ក្រុមមន្រ្តីបាននិយាយថា រដ្ឋ West Bengal ត្រូវបានវាយប្រហារដោយព្យុះ លាយឡំនឹងផ្គររន្ទះកាលពីល្ងាចថ្ងៃចន្ទ។
រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ West Bengal លោក Javed Ahmed Khan បានប្រាប់ AFP ថា “មនុស្សចំនួន២៧នាក់ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋគឺជា កសិករនៅតាមស្រែចម្ការ”។

គួរបញ្ជាក់ថា មនុស្សជិត២,៩០០នាក់ ត្រូវបានសម្លាប់ដោយរន្ទះបាញ់នៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ។
រដូវមូសុង មានសារៈសំខាន់ណាស់សម្រាប់ការផ្គត់ផ្គង់ទឹកនៅ តំបន់អាស៊ីខាងត្បូងប៉ុន្តែក៏បណ្តាលឲ្យមានការស្លាប់និងការបំផ្លិចបំផ្លាញទូទាំងតំបន់នេះ ជារៀងរាល់ឆ្នាំផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


