Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយករណីឆ្លងធ្ងន់ធ្ងរខ្លាំងពេក ម៉ាឡេស៊ី អនុម័តប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់ក្មេងអាយុ ១២ ឆ្នាំឡើងទៅ

បានផុស

នៅ

អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah និយាយថា អាជ្ញាធរត្រួតពិនិត្យឱសថនៃប្រទេសម៉ាឡេស៊ី បានអនុម័តប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់ក្មេងដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បន្ទាប់ពីប្រទេសនេះ កំពុងជួបរលកឆ្លងថ្មីដ៏អាក្រក់ ។

ទន្ទឹមនោះ លោក Noor Hisham Abdullah ធ្លាប់បាននិយាយថា កុមារដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ នឹងត្រូវបញ្ចូលទៅក្នុង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងដំណាក់កាលទី ៥ ដែលទំនងជានឹងចាប់ផ្តើមនៅខែសីហា ។

លោកបាននិយាយថា រហូតមកដល់ពេលនេះមានតែក្រុមហ៊ុន Pfizer ប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំវ៉ាក់សាំងនេះ ប្រើប្រាស់ទៅលើកុមារ ខណៈបច្ចុប្បន្ននេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមាននៅក្នុងប្រទេស បន្ទាប់ពីត្រូវបានអនុម័តដោយ ទីភ្នាក់ងារនិយតកម្មឱសថជាតិ (NPRA) អាចចាក់តែចំពោះអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិត Noor Hisham បានបន្ថែមថា ពួកគេនឹងធ្វើឲ្យប្រសើរឡើង នូវកម្រិតសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ ១៩ តាមរយៈលទ្ធកម្មនៃការផ្គត់ផ្គង់វ៉ាក់សាំង ដែលត្រូវបានវាយតម្លៃលើគុណភាពសុវត្ថិភាព និងប្រសិទ្ធភាពដោយ NPRA និងត្រូវបានអនុម័តដោយ DCA ។

លោកបាននិយាយថា រដ្ឋាភិបាលក៏បានប្តេជ្ញាចិត្ត ដើម្បីធានាដល់ប្រជាជនម៉ាឡេស៊ី ឲ្យទទួលបានការចាក់វ៉ាក់សាំង ស្របតាមកម្មវិធីជាតិចាក់ថ្នាំបង្ការរោគ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសម៉ាឡេស៊ី មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៦៦៧,៨៧៦ ករណី និងមានអ្នកស្លាប់ ៣,៩៦៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៥៨៦,៨៦៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ ម៉ាឡេស៊ី យល់ព្រមយកវ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ

ចុចអាន ៖ មិន​ទាន់​ធូរ​ទេ ម៉ាឡេស៊ី ​សម្រេច​បន្ត​បំរាម​ទូទាំង​ប្រទេស ​២ ​សប្តាហ៍ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម