ក្រុម​ហ៊ុន​ AstraZeneca​ ផលិត​ថ្នាំ​ព្យាបាល​កូវីដ​-​១៩​អត់ទាន់ជោគជ័យទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្រុម​ហ៊ុន​ AstraZeneca​ ផលិត​ថ្នាំ​ព្យាបាល​កូវីដ​-​១៩​អត់ទាន់ជោគជ័យទេ

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ៍ ទី​១៥ ខែ​មិថុនា ម្សិល​មិញ​នេះ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca បាន​បង្ហាញ​ពី​ឧបសគ្គ​​ក្នុង​ការ​សាក​ល្បង​ព្យាបាល​​ជំងឺ​កូវីដ-១៩​ដោយ​ឱសថ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន AstraZeneca បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ឱសថ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ការ​​​បញ្ចូល​គ្នា​អង់ទីគ័រ​ពីរ​ប្រភេទ​មិន​បាន​ជោគជ័យ​តាម​គោល​បំណង​សំខាន់​របស់​ខ្លួន​សម្រាប់​ការ​ព្យាបាល​​អ្នកជំងឺ​កូវីដ-១៩​ឡើយ។

ការ​ព្យាបាល​បាន​កំពុង​ធ្វើ​ឡើង​ដល់​ដំណាក់​កាល​ទី​៣ ឬ​ការ​សាក​ល្ប​ង​​ព្យាបាល​​ដំណាក់​កាល​ចុង​ក្រោយ​ដើម្បី​វាយ​តម្លៃ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​ថ្នាំ។

ក្រុម​ហ៊ុនផលិត​ឱសថ AstraZeneca

ក្រុម​ហ៊ុន AstraZeneca បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​ពេញ​វ័យ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ១១២១​នាក់ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​ឆ្លង​កូវីដ-១៩​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​សាក​ល្បងក្នុង​ការ​​ព្យាបាល​នេះ​ដែរ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ថា ការ​ព្យាបាល​ថ្នាំ​​ដោយ​ AZD7442 បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​អាការ​រោគ​កំពុង​វិវត្ត​បាន​តែ​៣៣​%​ប៉ុណ្ណោះ​ដែល​មិនត្រូវ​បាន​លទ្ធផល​ដែល​ចង់​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ហ៊ុន​នៅ​តែ​បន្ត​សាក​ល្បង​ព្យាបាល​ទៀត​ដើម្បី​វាយ​តម្លៃ​ថា​តើ​ថ្នាំ​​របស់​ខ្លួន​អាច​ការពារ​កូវីដ-១៩ ឬ​ព្យាបាល​​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បាន​អត់។

រដ្ឋាភិបាល​អាមេរិក​បាន​ឧបត្ថម្ភ​ចំពោះ​ការ​អភិវឌ្ឍថ្នាំ​ AZD7442 និង​មាន​កិច្ច​​ព្រមព្រៀង​ដើម្បី​ទទួល​យក​ចំនួន ៧០០ ០០០​ដូស។​

ទន្ទឹម​ជា​មួយ​គ្នា​នេះ វ៉ាក់សាំងការពារ​កូវីដ-១៩​របស់ AstraZeneca ដែលបាន​ផលិត​ជា​មួយ​សាកល​វិទ្យាល័យ Oxford នៅ​តែ​បន្ត​មាន​​បញ្ហា​ជុំ​វិញ​សុវត្ថិភាព​ដែរ។

វ៉ាក់សាំង​ត្រូវ​បាន​ផ្អាក​ការ​ប្រើ​ប្រាស់​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ជា​ច្រើន​​ដោយ​សារ​តែ​មាន​​​របាយការណ៍​ពាក់​ព័ន្ធ​នឹង​ឈាម​កកដ៏​កម្រ។

មន្ត្រី​កំពូល​ម្នាក់​នៅ​ទី​ភ្នាក់​ងារ​ឱសថ​អឺរ៉ុប​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា វា​គួរ​តែ​មាន​តម្លៃ​ក្នុង​ការ​បោះចោល​វ៉ាក់សាំងកូវីដ-១៩ AstraZeneca សម្រាប់​ក្រុម​មនុស្ស​គ្រប់​វ័យ​​ដែល​មាន​ជម្រើស​ផ្សេង​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា ការ​សិក្សា​មួយ​របស់​អាជ្ញាធរ​សុខាភិបាល​ចក្រ​ភព​អង់គ្លេស​បាន​បង្ហាញ​នៅ​ថ្ងៃ​ច​ន្ទ​ថា ការ​ចាក់​វ៉ាក់សាំង AstraZeneca ឬ​​ Pfizer​ ពីរ​ដូស​អាច​បញ្ឈប់​តម្រូវ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​រហូត​ដល់​ជាង​៩០​%​នៃ​វីរុស​បំប្លែង​ខ្លួន Delta៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣៧ នាទី មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ១ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​ក្រុង ចុះ​យក​សំណាក​ព្រះសង្ឃ ១២ វត្ត ក្នុងចំណោម ៣៣ វត្ត នៃ​ក្រុង​បាត់ដំបង មាន​វិជ្ជមាន ៦ អង្គ​នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្សារ​ចិន​ខ្មៅ​អា​ជីក​រដឹក​មកពី​បណ្តា​ខេត្ត​ដាក់​លក់​នៅពេល​យប់​នៅសល់​ស្អុយរលួយ​យក​មក​លក់​នៅ​ផ្សារ​ហ៊ុយ​ឡេង​ម្ចាស់​ផ្សារ​មិន​ឲ្យ​លក់​ផ្ទុះ​ការតវ៉ា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services