Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​ថៃ​ចាប់មនុស្ស​៧​នាក់​បើក​ភ្នាល់​បាល់​ Euro 2020

បានផុស

នៅ

ម្សិល​មិញ​ប៉ូលិស​​ថៃ​បាន​ឲ្យ​ដឹង​ថា មនុស្ស​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​​បើក​វេបសាយ​​​ល្បែង​ស៊ី​សង​​ខុស​ច្បាប់​មួយ​នៅ​ក្នុង​ការ​បង្ក្រាប​ចំ​ពេល​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ជើង​ឯក​អឺរ៉ុប​ Uefa Euro 2020 កំពុង​ដំណើរ​ការ​ប្រកួត។

ទ្រព្យ​សម្បត្តិ​ដែល​មាន​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​​អាមេរិក​ត្រូវ​បាន​​ប៉ូលិស​​រឹត​អូស​ក្នុង​ការ​បង្ក្រាប៤​កន្លែង​គឺ​២​កន្លែង​នៅ​ខេត្ត​ Nonthaburi និង​២​កន្លែង​ទៀត​នៅ​ទី​ក្រុង​បាំង​កក និង​ខេត្ត Prachuap Khiri Khan។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Damrongsak Kittiprapas អគ្គស្នងការ​រង​ប៉ូលិស​ជាតិ និង​​ប្រធាន​កម្លាំង​បង្ក្រាប​អ៉ឺនធឺណេត (PCT) បាន​និយាយ​ថា ប៉ូលិស​បាន​​ទទួល​ដីកា​ដើម្បី​ស៊ើប​អង្កេត​ដែល​មាន​ការ​សង្ស័យ​​ពាក់​ព័ន្ធ​ការ​បើក​វេបសាយ​​​ល្បែង​ស៊ី​សង។

លោក​ថា វិប​សាយ​នោះ​​មាន​គណនី​ជា​ច្រើន និង​ជា​បណ្តាញ​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រចាំ​ខែ​ប្រមាណ​ជាង​៦០​លាន​ដុល្លារ​​អាមេរិក។ វត្ថុ​ដែល​ត្រូវ​បាន​រឹប​អូស​មាន​ដូច​ជា ទូរសព្ទ កុំព្យួទ័រ តុ កៅអី សៀវភៅសរសេរ សៀវភៅ​ធនាគារ គ្រឿង​អលង្ការ រថយន្ត និង​ប្រាក់​បាត​សុទ្ធ​ជា​ដើម។

ជន​សង្ស័យជា​បឋមត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បើក​សេវាកម្ម​ល្បែង​ស៊ី​សង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម