រថភ្លើងពីរគ្រឿងបុកគ្នានៅអ៊ីរ៉ង់ របួសមនុស្ស ២៣ នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រថភ្លើងពីរគ្រឿងបុកគ្នានៅអ៊ីរ៉ង់ របួសមនុស្ស ២៣ នាក់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Tasnim បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់បានរងរបួស បន្ទាប់ពីរថភ្លើងពីរគ្រឿងបានបុកគ្នានៅភាគពាយ័ព្យនៃខេត្ត Qazvin ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃការគ្រប់គ្រងវិបត្តិខេត្ត Qazvin លោក Qodratollah Medikhani បាននិយាយថា រថភ្លើងដឹកទំនិញ និងរថភ្លើងដឹកអ្នកដំណើរដែលមានអ្នកដំណើរ ១៥០ នាក់នៅលើនោះបានបុកគ្នានៅឯស្ថានីយ៍ Yazdrood កាលពីល្ងាចថ្ងៃពុធ ។

លោក Medikhani បានបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ។

ចំណែកប្រធានអង្គការសង្គ្រោះបន្ទាន់អ៊ីរ៉ង់លោក Mojtaba Khaledi បាននិយាយថា គ្រោះថ្នាក់នេះបានបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ ហើយរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការស្លាប់ណាមួយនៅឡើយទេ ប៉ុន្តែគេជឿជាក់ថាវានឹងអាចកើតមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services