ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន
ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអប់រំ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យយកចិត្តទុកដាក់ក្នុងការបង្កើនទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន ជាពិសេសឪពុកម្ដាយ និងគ្រូបង្រៀន។

ជាការកត់សម្គាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺពេលបច្ចុប្បន្ននេះ សាលារៀននៅទីក្រុង កំពុងរងបញ្ហាប្រឈមមួយ គឺការកាត់ផ្ដាច់ទំនាក់ទំនងរវាងសិស្ស អាណាព្យាបាល និងសាលារៀន។ សម្ដេចធិបតី គូសរំលេចយ៉ាងដូច្នេះថា៖ «ឥលូវខ្ញុំឃើញបញ្ហាធំបំផុត ពិសេសសាលានៅទីក្រុង គឺការផ្ដាច់គ្នារវាងឪពុកម្ដាយ និងសិស្ស»។
ត្រង់ន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកឪពុកម្ដាយ និងសិស្ស គឺជាតួអង្គដ៏សំខាន់ក្នុងការអប់រំ តាមរយៈការអប់រំនៅសាលា និងការអប់រំនៅផ្ទះ ដែលជាកត្តាសំខាន់ខ្លាំងណាស់ ដើម្បីជួយលុបបំបាត់ឥទ្ធិពលមិនល្អពីសង្គមខាងក្រៅ។ សម្ដេច ថា អប់រំមានតែ៣ប៉ុណ្ណោះ គឺអប់រំនៅផ្ទះ នៅសាលារៀន និងនៅក្នុងសង្គម។ ដូច្នេះបើសាលារៀន និងផ្ទះ ឯកភាពគ្នាហើយនោះ ឥទ្ធិពលសង្គមក៏ត្រូវបានពង្រឹង ហើយបញ្ជៀសបានបាតុភាពមិនល្អនានាជាច្រើន។

សម្ដេចនាយករដ្ឋមន្ត្រី បានជំរុញដល់ក្រសួងអប់រំ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ គប្បីខិតខំធ្វើយ៉ាងណាបង្កើននូវការគាំទ្រប្រកបដោយភាពប្រទាក់ក្រឡារវាងឪពុកម្ដាយ សហគមន៍ ជាមួយនឹងសាលារៀន ជាពិសេសជាមួយគ្រូ។ សម្ដេច សង្កត់ធ្ងន់ថា បើធ្វើកិច្ចការនេះបាន ទើបជាជោគជ័យនៃការអប់រំនៅកម្ពុជា ដែលស្របតាមគោលការណ៍របស់សម្ដេច «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីវិស័យអប់រំ»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


