ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនឡើង សាកសពមួយចំនួនមិនទាន់រកឃើញ ក្នុងហេតុកាណ៍រថភ្លើងបុកគ្នានៅឥណ្ឌា
រហូតមកដល់ថ្ងៃអាទិត្យនេះ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ឧបទ្ទវហេតុរថភ្លើងបុកគ្នា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨៨នាក់ និងមនុស្សជាង ១០០០នាក់បានរងរបួស ខណៈសាកសពមួយចំនួននៅមិនទាន់រកឃើញនោះទេ។

ឧបទ្ទវហេតុផ្លូវដែកដ៏សាហាវបំផុតរបស់ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃសុក្រកន្លងទៅ បានបន្សល់ទុកនូវសាកសពយ៉ាងរណូករណែល ស្របពេលដែលសាកសពមួយចំនួនមានតែបំណែកមិនអាចកំណត់អត្តសញ្ញាណបាន និងមានបន្ទប់ជាច្រើនត្រូវបានកម្ទេច ហើយទូរថភ្លើងមួយចំនួនបានហោះចេញពីផ្លូវដែក។

ចំពោះមូលហេតុពិតប្រាកដនៃហេតុការណ៍ដ៏សោកសៅនេះនៅមិនទាន់កំណត់ច្បាស់លាស់នោះទេ ប៉ុន្តែបើតាមរបាយការណ៍ពីមន្ត្រីផ្លូវដែកបានឱ្យដឹងថា វាជាកំហុសនៃការបញ្ជូនសញ្ញា។
ដោយឡែក សេចក្តីថ្លែងការណ៍បឋម អាជ្ញាធរផ្លូវដែកភាគអាគ្នេយ៍បាននិយាយថា រថភ្លើង Howrah Superfast Express បានរអិលធ្លាក់ផ្លូវ និងធ្វើឲ្យទូររថភ្លើងមួយចំនួនបានក្រឡាប់ ខណៈក្រោយមករថភ្លើង Coromandel Express បានបើកមកបុកទូររថភ្លើងដែលក្រឡាប់នោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ រថភ្លើងបុកគ្នាពេញទំហឹងនៅ ឥណ្ឌា ស្លាប់មនុស្ស ២៣៣ នាក់ និង ៩០០ នាក់រងរបួស
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


