ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល នឹងបំផ្លាញវ៉ាក់សាំងកូវីដ រាប់ម៉ឺនដូស ប្រសិនបើគ្មានអ្នកទិញ
ទូរទស្សន៍អ៊ីស្រាអែល (KAN) បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីស្រាអែលនឹងបំផ្លាញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៨០០,០០០ ដូសដែលជិតដល់កាលបរិច្ឆេទផុតកំណត់ ប្រសិនបើមិនមានប្រទេសណាមួយយល់ព្រមទិញវា ។

ទោះបីទូរទស្សន៍ KAN មិនបានបញ្ជាក់ថាតើ វ៉ាក់សាំងទាំងនោះជារបស់ក្រុមហ៊ុនណាក៏ដោយ តែកាលពីពេលថ្មីៗនេះទីក្រុង Tel Aviv បានទិញវ៉ាក់សាំង Pfizer-BioNTech ។
នៅថ្ងៃទី ១៨ ខែមិថុនា ប្រទេសអ៊ីស្រាអែលបានយល់ព្រមបញ្ជូនវ៉ាក់សាំង Pfizer-BioNTech យ៉ាងហោចណាស់ ១ លានដូសទៅអាជ្ញាធរប៉ាឡេស្ទីន ក្រោមកិច្ចព្រមព្រៀងមួយដែលអាជ្ញាធរនឹងផ្ទេរបរិមាណវ៉ាក់សាំងស្មើទៅនឹងអ៊ីស្រាអែល ដែលបានទិញពីក្រុមហ៊ុន Pfizer ដែលគ្រោងនឹងទទួលនៅក្នុងខែកញ្ញា ឬតុលា ។

ទោះយ៉ាងណា អាជ្ញាធរប៉ាឡេស្ទីនបានលុបចោលកិច្ចព្រមព្រៀងនេះ ពីព្រោះវ៉ាក់សាំងពីប្រទេសអ៊ីស្រាអែល ហាក់ដូចជាហួសសុពលភាព ហើយមិនបានបំពេញតាមលក្ខណៈបច្ចេកទេស របស់ក្រសួងសុខាភិបាលឡើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ហើយប្រជាជនរបស់ខ្លួនប្រមាណ ៥៩ ភាគរយបានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈប្រជាជនប្រហែល ៦២ ភាគរយបានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ថ្មីទៀតហើយ! អ៊ីស្រាអែល រកឃើញដានវីរុសបំប្លែងខ្លួន ឥណ្ឌា នៅក្នុងប្រព័ន្ធលូទឹកស្អុយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


