ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរមែនទែន! មីយ៉ាន់ម៉ា កំពុងជួបរលកព្យុះកូវីដដ៏ខ្លាំងក្លា ខណៈប្រព័ន្ធថែទាំសុខភាពក៏ដួលរលំ
អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវកាលពីថ្ងៃពុធសុំឲ្យមានការចូលរួមជាបន្ទាន់របស់អន្តរជាតិ ដើម្បីដោះស្រាយ “រលកព្យុះដ៏ខ្លាំងក្លា” នៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រព័ន្ធថែទាំសុខភាពដួលរលំ ។

លោក Tom Andrews បាននិយាយថា “ការផ្ទុះនូវករណីជំងឺកូវីដ ១៩ ដែលរួមមានវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ការដួលរលំនៃប្រព័ន្ធថែទាំសុខភាពរបស់មីយ៉ាន់ម៉ា និងការមិនទុកចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ាទៅនឹងយោធា គឺជារលកព្យុះដ៏ខ្លាំងក្លាដែលប្រទេសកំពុងជួប” ។
លោកបាននិយាយថា “ប្រជាជនមីយ៉ាន់ម៉ាកំពុងបាត់បង់ជីវិត បន្ទាប់ពីគ្មានជំនួយបន្ទាន់ពីសហគមន៍អន្តរជាតិ” ។

លោកក៏បាននិយាយផងដែរថា យោធាមីយ៉ាន់ម៉ាត្រូវតែផ្ដល់ទឹកប្រាក់ចំនួន ៣៥០ លានដុល្លារជាជំនួយសម្រាប់ជំងឺកូវីដ ១៩ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់ដល់ប្រជាជនមីយ៉ាន់ម៉ា ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Andrews បាននិយាយថា “ស្តង់ដារសុខភាពខ្ពស់បំផុត គឺជាសិទ្ធិជាមូលដ្ឋានមួយ ក្នុងចំណោមសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ប៉ុន្តែសិទ្ធិនេះត្រូវបានបដិសេធចំពោះប្រជាជនភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាព” ។

ចុងក្រោយ លោកក៏បានបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់លោក នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃទី ៧ ខែកក្កដា ថា ការរួបរួមជាបន្ទាន់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីទទួលជំនួយមនុស្សធម៌គឺជារឿងចាំបាច់បំផុត ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លងជំងឺកូវីដ ១៩ ជិត ២១ ម៉ឺនករណី និងមានអ្នកស្លាប់សរុប ៤,១៨១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មីយ៉ាន់ម៉ា កំពុងប្រឈមកង្វះអុកស៊ីសែនធ្ងន់ធ្ងរមែនទែន ក្រោយផ្ទុះកូវីដខ្លាំងទៅៗ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


