ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហោះព័ត៌មានមិនពិត “កំពុងសម្លាប់មនុស្ស”
កាលពីថ្ងៃសុក្រទី១៦ខែកក្កដា (ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook “កំពុងសម្លាប់មនុស្ស” បន្ទាប់ពីសេតវិមាន បន្តរិះគន់ក្រុមហ៊ុននេះ ដែលអនុញ្ញាតឲ្យព័ត៌មានមិនពិតអំពីវ៉ាក់សាំង ត្រូវបានផ្សព្វផ្សាយលើវេទិការបស់ខ្លួន។

នៅពេលត្រូវបានសាកសួរអំពីព័ត៌មានមិនពិត និងអ្វីដែលជាសាររបស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, លោក Biden បានប្រាប់អ្នកសារព័ត៌មានថា “ពួកគេកំពុងសម្លាប់មនុស្ស”។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki កាលពីព្រឹកថ្ងៃសុក្រ ក៏បានរិះគន់ក្រុមហ៊ុននេះផងដែរ។

លោកស្រីបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “ច្បាស់ណាស់ មានវិធានការដែលពួកគេបានចាត់។ ពួកគេជាក្រុមហ៊ុនវិស័យឯកជន។ មានវិធានការបន្ថែមទៀតដែលពួកគេអាចធ្វើបាន។ វាច្បាស់ណាស់ថា មានវិធីជាច្រើនទៀតដែលអាចអនុវត្តបាន”។
ទោះបីជាយ៉ាងណាក៏ដោយ Facebook បានច្រានចោលការរិះគន់របស់លោក បៃដិន ដោយនិយាយថា “កិច្ចខិតខំរបស់ខ្លួន គឺពិតជាជួយសង្គ្រោះជីវិតមនុស្សបាន។ យើងនឹងមិនត្រូវបានរំខានដោយការចោទប្រកាន់ ដែលគ្មានការគាំទ្រដោយអង្គហេតុឡើយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក បៃដិន និង DNC គ្រោងត្រួតពិនិត្យសារជាអក្សរ ដើម្បីបញ្ឈប់ “ព័ត៌មានក្លែងក្លាយអំពីវ៉ាក់សាំង”
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


