Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត ២ ទៀតរបស់ ចិន ផ្ទុះឆ្លងកូវីដក្នុងសហគមន៍

បានផុស

នៅ

អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែនេះ បានរាលដាលដល់តំបន់ ២ ផ្សេងទៀតនៃប្រទេស រួមទាំងទីក្រុងដែលមានប្រជាជនចំនួន ៣១ លាននាក់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការសុខភាពជាតិបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៥៥ ករណីនៅក្នុងតំបន់ រួមទាំងខេត្ត Fujian និងទីក្រុង Chongqing ដោយបន្ថែមលើខេត្តចំនួន ៤ និងទីក្រុងប៉េកាំង ដែលមានការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” រួចហើយនោះ ។

ការឆ្លងជាង ២០០ ករណីនៅទូទាំងប្រទេស ត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងជាចង្កោមនៅខេត្ត Jiangsu ភាគខាងកើត ក្នុងនោះរួមមានអ្នកបោសសំអាត ៩ នាក់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Nanjing បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ២០ ខែកក្កដា ។

ទន្ទឹមនោះ មនុស្សរាប់សែននាក់ត្រូវបានបិទខ្ទប់រួចហើយនៅក្នុងខេត្ត Jiangsu ខណៈទីក្រុង Nanjing បានធ្វើតេស្តលើប្រជាជនទាំង ៩.២ លាននាក់ចំនួន ២ ដង ។

ចំណែក ទីក្រុងទេសចរណ៍ Zhangjiajie នៅខេត្ត Hunan ដែលមានករណីឆ្លងមួយចំនួន ក៏បានបិទខ្ទប់ប្រជាជនចំនួន ១.៥ លាននាក់ និងបិទកន្លែងទាក់ទាញទេសចរណ៍ទាំងអស់កាលពីថ្ងៃសុក្រ ។

រីឯនៅតំបន់ Changping របស់ទីក្រុងប៉េកាំង ជាកន្លែងដែលមានករណីឆ្លងក្នុងសហគមន៍ចំនួន ២ ករណីក៏ត្រូវបានដាក់ការបិទខ្ទប់លើមនុស្សចំនួន ៤១,០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ។

គួររំឭកថា ប្រទេសចិនបានដាក់ការបិទខ្ទប់ដំបូងបង្អស់របស់ពិភពលោកនៅដើមឆ្នាំ ២០២០ ដោយសារកូវីដ ១៩ បានផ្ទុះចេញពីទីក្រុងអ៊ូហានភាគកណ្តាលប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ចិន ជួបវិបត្តិកូវីដធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះឡើងនៅ Wuhan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម៦ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១០ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៣៧ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

Sokha Hotels

ព័ត៌មានពេញនិយម