ព័ត៌មានអន្ដរជាតិ
Breaking News! ក្រុមតាលីបង់ ចូលដល់ទីក្រុង កាប៊ុល ហើយ
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមតាលីបង់បានចូលមកតាមគ្រប់ច្រក ដល់រដ្ឋធានីកាប៊ុលហើយ។

សំឡេងស៊ីរ៉ែន ត្រូវបានគេឮ ព្រមជាមួយនឹងការបាញ់កាំភ្លើង ផ្ទុះឡើងជាបន្តបន្ទាប់។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានហោះឆ្វែលពីលើកណ្តាលទីក្រុងនិង បានទម្លាក់ភ្លើង។
យ៉ាងណាក្តី ក្រុមតាលីបង់បាននិយាយថា ខ្លួនគ្មានផែនការដណ្តើមយករដ្ឋធានីអាហ្វហ្គានីស្ថានដោយប្រើកម្លាំងឡើយ។ ក្រុមប្រដាប់អាវុធ បានចេញសេចក្តីថ្លែងការណ៍នេះ ខណៈយុទ្ធជនរបស់ពួកគេ កំពុងស្ថិតនៅជាយក្រុងកាប៊ុល។

សេចក្តីថ្លែងការណ៍បន្តថា “ការចរចាកំពុងធ្វើឡើង ដើម្បីធានាថា ដំណើរការផ្ទេរអំណាច នឹងសម្រេចប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិនិងកិត្តិយសរបស់នរណាម្នាក់ ហើយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក្រុងកាប៊ុលឡើយ”។
អ្នកនាំពាក្យរបស់ក្រុមតាលីបង់និយាយថា “ក្រុមឥស្លាមអេមីរ៉ាត បានណែនាំកងកម្លាំងរបស់ខ្លួនទាំងអស់ ឲ្យឈរជើងនៅមាត់ទ្វារក្រុងកាប៊ុល កុំព្យាយាមចូលកណ្តាលទីក្រុង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ សមាជិកព្រឹទ្ធសភា អំពាវនាវឲ្យអាមេរិក បើកការវាយប្រហារអាកាស លើក្រុមតាលីបង់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


