ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្ស នៅអាកាសយានដ្ឋាន ក្រុង កាប៊ុល
នៅថ្ងៃចន្ទនេះ កងកម្លាំងអាហ្វហ្គានីស្ថានដែលឈរជើងនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល បានប្រយុទ្ធជាមួយ ក្រុមអ្នកវាយប្រហារមិនស្គាល់មុខ ដែលបណ្តាលឲ្យមន្រ្តីអាហ្វហ្គានីស្ថានម្នាក់ស្លាប់។
ការបាញ់ប្រហារនេះ បានគូសបញ្ជាក់ពី គ្រោះថ្នាក់ជាបន្ត ចំពោះកងទ័ពអន្តរជាតិនិងជនជាតិអាហ្វហ្គានីស្ថានដែលកំពុងភៀសខ្លួន ក្នុងទីក្រុងដែលបច្ចុប្បន្ន ស្ថិតក្រោយការគ្រប់គ្រងដោយក្រុមតាលីបង់។

យោធាអាល្លឺម៉ង់ បាននិយាយនៅក្នុង Twitter ថា មន្រ្តីសន្តិសុខអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់និងបីនាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍នាព្រឹកព្រលឹម។
ដោយដកស្រង់សម្តីជនជាតិអាល្លឺម៉ង់ សារព័ត៌មាន Associated Press បាននិយាយថា កងកម្លាំងអាមេរិកនិងអាល្លឺម៉ង់ ក៏បានចូលរួមដែរហើយថា មិនមានរបួសដល់ទាហានអាល្លឺម៉ង់ទេ។ ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីម៉ែលពី Fox News ឡើយ។

អាកាសយានដ្ឋានក្រុងកាប៊ុល ដែលឥឡូវជាផ្លូវតែមួយគត់ដើម្បីចេញទៅក្រៅប្រទេស បានជួបប្រទះនូវភាពច្របូកច្របល់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ចាប់តាំងពីក្រុមតាលីបង់ ចូលរដ្ឋធានីកាលពីថ្ងៃទី ១៥ ខែសីហា។
មនុស្សរាប់ពាន់នាក់បានសម្រុកទៅទីនោះ កាលពីសប្តាហ៍មុន ហើយជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់បានធ្លាក់ស្លាប់បន្ទាប់ពីពួកគេបានតោង យន្ដហោះអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ ក្រុមតាលីបង់ ឆែកឆេរតាមផ្ទះ ស្វែងរកសត្រូវ ដើម្បីប្រហារជីវិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


