Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន Delta ត្រូវគេរកឃើញនៅក្នុងច្រមុះ អ្នកចាក់វ៉ាក់សាំងរួច ច្រើនដូចអ្នកមិនចាក់វ៉ាក់សាំងដែរ

បានផុស

នៅ

ការសិក្សាថ្មីមួយបានរកឃើញថា វីរុសបំប្លែងខ្លួន Delta អាចមានវត្តមាននៅក្នុងច្រមុះរបស់មនុស្សដែលចាក់វ៉ាក់សាំងហើយ ក្នុងកម្រិតយ៉ាងច្រើនដូចមនុស្សដែលមិនចាក់វ៉ាក់សាំងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) បាននិយាយថា ការសិក្សាមុនៗ ក្នុងមន្ទីរពេទ្យនៅប្រទេសឥណ្ឌា សហរដ្ឋអាមេរិកនិងហ្វាំងឡង់បានបង្ហាញថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta មានកម្រិតខ្ពស់នៃវីរុសកូវីដ -១៩ នៅក្នុងច្រមុះ មិនថាពួកគេបានចាក់វ៉ាក់សាំងឬក៏អត់នោះទេ។

ការសិក្សាបឋមបានបង្ហាញថា ក្នុងករណីអ្នកចាក់វ៉ាក់សាំងបាន២ដូសរួចហើយនៅតែឆ្លង, វីរុសបំប្លែងខ្លួន Delta អាចលូតលាស់នៅក្នុងច្រមុះរបស់មនុស្សដែលបានចាក់វ៉ាក់សាំង ក្នុងកម្រិតដូចគ្នាទៅនឹងអ្នកមិនទាន់ចាក់វ៉ាក់សាំងទាល់តែសោះដែរ។

លោកវេជ្ជបណ្ឌិត Noor Hisham

លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២១ ខែសីហាថា “នេះមានន័យថា មនុស្សដែលទទួលថ្នាំបង្ការ នៅតែអាចឆ្លងមេរោគនិងចម្លងទៅអ្នកដទៃ”។

ដោយមើលឃើញថា បុគ្គលដែលទទួលថ្នាំបង្ការគឺមានហានិភ័យនៃការរីករាលដាលវីរុស Delta ទៅអ្នកដែលមិនបានចាក់វ៉ាក់សាំងនិងអ្នកមានការការពារតិចនោះ លោកបានជំរុញឲ្យទាំងអស់គ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដឲ្យបានឆាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Dayak Daily

ចុចអាន៖ អ្នកចាក់ Johnson & Johnson អាចចាក់វ៉ាក់សាំងដូសជំរុញបានឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម