ព័ត៌មានអន្ដរជាតិ
តាលីបង់ រត់ពន្ធគ្រឿងសព្វាវុធនិងរថពាសដែកអាមេរិក ចូលទៅ ប៉ាគីស្ថាន ដើម្បីលក់ឲ្យភេរវករ យកលុយធ្វើសង្គ្រាម
គ្រឿងសព្វាវុធរបស់យោធាអាមេរិក ដែលមានតម្លៃរាប់លានដុល្លារ កំពុងត្រូវបាននាំចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយបណ្តាញតាលីបង់។

រថយន្ត Humvee និងរថពាសដែករបស់កងទ័ពអាមេរិកផ្សេងទៀតទាំងជួរៗ ត្រូវបានគេមើលឃើញ កំពុងដឹកចូលទៅក្នុងប្រទេសប៉ាគីស្ថាន។
រថយន្តជាច្រើន នឹងត្រូវលក់ទៅឲ្យបណ្តាញភេរវកម្ម ដើម្បីយកប្រាក់មកពង្រឹង សមត្ថភាពធ្វើសង្គ្រាមរបស់ក្រុមតាលីបង់ ដែលនឹងត្រូវចំណាយអស់ទឹកប្រាក់រាប់ពាន់លានដុល្លារ។

រូបភាពនៃក្បួនរថយន្តមួយបានបង្ហាញពី រថយន្តយោធាកំពុងត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Quetta ក្នុងប្រទេសប៉ាគីស្ថាន ដែលទីនោះត្រូវបានគេជឿជាយូរមកហើយថា ជាទីបញ្ជាការរបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន។
មានការសង្ស័យថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម របស់ប៉ាគីស្ថាន បានជួយសម្រួលដោយសម្ងាត់ ចំពោះការនាំចេញរថយន្តយោធាអាមេរិក។

ប្រភពមួយនិយាយថា “ឥឡូវនេះ តាលីបង់ហាក់ដូចជាមានសម្ភារច្រើនណាស់ ដែលបន្សល់ទុកដោយកងទ័ពអាហ្វហ្គានីស្ថាន ហើយទាំងនោះគឺជាសម្ភារដែលអាមេរិកផ្តល់ឲ្យ”។
ទីក្រុងសមរភូមិជួរមុខ Quetta របស់ប្រទេសប៉ាគីស្ថាន ត្រូវចំណាយពេលបើកបរ ៣ ម៉ោងពីទីក្រុង Kandahar ហើយជាកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ និងការជួញដូរគ្រឿងញៀនជាពិសេសហេរ៉ូអ៊ីន។

ភាគច្រើននៃប្រជាជនរបស់ខ្លួនគឺជាជនជាតិ Pashtoun ដែលជាកុលសម្ព័ន្ធដូចតាលីបង់ដែរ ហើយគេជឿថា ក្រុមប្រឹក្សាដឹកនាំរបស់តាលីបង់ឈ្មោះ Quetta Shura គឺមានមូលដ្ឋាននៅទីនោះ។
ឥស្សរជនតាលីបង់បានរត់គេចខ្លួនទៅ Quetta នៅពេលដែលពួកគេត្រូវនិរទេសក្នុងការវាយលុកដោយសហរដ្ឋអាមេរិកបន្ទាប់ពីថ្ងៃទី១១ខែកញ្ញា ហើយប្រាក់ជាច្រើនពីម្ចាស់ជំនួយឈូងសមុទ្រពែក្ស ទៅឲ្យតាលីបង់ គឺត្រូវបានផ្តល់ឲ្យតាមរយៈទីក្រុង Quetta នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ តាលីបង់ព្រមានហើយ បើអាមេរិក មិនចេញឲ្យអស់ពី អាហ្វហ្គានីស្ថាននៅសប្តាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


