ព័ត៌មានអន្ដរជាតិ
ចិន ទាញយកភាពវឹកវរនៅ មីយ៉ាន់ម៉ា ដើម្បីអនុវត្តគម្រោង “ខ្សែក្រវាត់ និងផ្លូវ”
យោធាមីយ៉ាន់ម៉ាបានយល់ព្រមជាមួយប្រទេសចិនលើគម្រោង “ខ្សែក្រវាត់ និងផ្លូវ” ជាការវិនិយោគបរទេសលើកដំបូង ចាប់តាំងពីរដ្ឋប្រហារកាលពីខែមីនា ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមពន្លឿនការអនុវត្តគម្រោងនេះ ចំពេលមានការប្រឆាំងយ៉ាងខ្លាំង បន្ទាប់ពីវិនិយោគិនបរទេសភាគច្រើនបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយសារតែរដ្ឋប្រហារ ហើយចិនកំពុងទទួលបានឱកាសវិនិយោគបន្ថែម ដោយទាញយកផលប្រយោជន៍ពីភាពវឹកវរនៅក្នុងប្រទេសនេះ ។

ទន្ទឹមនោះ អ្នកវិភាគនយោបាយលោក Khin Zaw Win ជឿជាក់ថា ក្រុមប្រឹក្សាយោធាដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម និងការរំលោភបំពានលើប្រជាជនមីយ៉ាន់ម៉ាកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងការខ្វះខាតធនធាន បន្ទាប់ពីសហគមន៍អន្តរជាតិបានអំពាវនាវមិនដោះស្រាយជាមួយខ្លួន ហើយចិនបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តគម្រោងរបស់ខ្លួននៅក្នុងប្រទេសនេះ ដើម្បីឲ្យពួកគេបន្តអនុវត្តយុទ្ធនាការយោធារបស់ពួកគេ ។

ស្របពេលជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាបានព្យាយាមដាក់កម្រិតលើការអនុវត្តគម្រោងរបស់ចិន ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងកាត់បន្ថយការពង្រីកខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

លោក Khin Zaw Win បាននិយាយថា “ប្រទេសចិនតែងតែស្វែងរកគម្រោងបន្ថែម ការវិនិយោគបន្ថែមនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះដែលជាផ្នែកមួយនៃការស្ថាបនាផ្លូវរបស់ខ្លួន ។ ដូច្នេះឥឡូវនេះវាជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសមីយ៉ាន់ម៉ា” ។

លោកនិយាយទៀតថា “យើងបានឆ្លងកាត់រដ្ឋប្រហារ និងវិបត្តិសេដ្ឋកិច្ច ។ ប្រជាជនស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ។ ខ្ញុំគិតថា រដ្ឋាភិបាលក៏ស្ថិតក្នុងស្ថានភាពអស់សង្ឃឹមដែរ ។ ដូច្នេះមានរឿង ២ គឺទី ១ រដ្ឋាភិបាលចង់បានការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងទី ២ ពួកគេក៏ចង់ផ្តល់សញ្ញាដល់ប្រទេសចិនថា ពួកគេចង់បន្តមានភាពជិតស្និទ្ធជាមួយសាជីវកម្មផងដែរ ។ ដូច្នេះខ្ញុំគិតថា វាមានប្រសិទ្ធភាពទាំងពីរ ។ ប្រទេសចិនបង្ហាញពីពេលវេលាត្រឹមត្រូវដើម្បីស្នើការវិនិយោគនេះ ហើយរដ្ឋាភិបាលយោធាសូមទទួលយក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 News Agency
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


