Connect with us

ព័ត៌មានជាតិ

ពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ

បានផុស

នៅ

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលឯកជនឱ្យជ្រាបថា ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ និងផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរអនុញ្ញាតឱ្យស្នើសុំប្តូរបណ្ណកម្មសិទ្ធិក្នុងករណីដូចខាងក្រោម៖

– បណ្ណកម្មសិទ្ធិដែលមិនទាន់មាន QR Code អាចដាក់ពាក្យស្នើសុំប្តូរបាន។

-បណ្ណកម្មសិទ្ធិដែលមាន QR Code រួចហើយ ប៉ុន្តែមិនអាចស្កេនបាន ក៏អាចស្នើសុំប្តូរបានដែរ។

-បណ្ណកម្មសិទ្ធិដែលមានកំហុសលេខកូដ ដោយសារការកែប្រែព្រំប្រទល់រដ្ឋបាលតាមប្រព័ន្ធថ្មី (CIS) អាចស្នើសុំប្តូរបាន។

– ករណីមានកំហុសលើអក្ខរាវិរុទ្ធ ឆ្នាំកំណើត ប្រភេទទ្រព្យ ឬព័ត៌មានផ្សេងៗ មន្ទីរនឹងបោះពុម្ពបណ្ណកម្មសិទ្ធិថ្មីជំនួស ដើម្បីជៀសវាងការកែតម្រូវដោយទឹកក្រហម ដែលអាចប៉ះពាល់ដល់តម្លៃ និងភាពងាយស្រួលក្នុងការចាត់ចែងអចលនវត្ថុនាពេលអនាគត។

-ការប្តូរបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណភោគៈ) មកជាបណ្ណកម្មសិទ្ធិ (LMAP) អនុវត្តស្របតាមក្រមរដ្ឋប្បវេណី ដោយតម្រូវឱ្យបង់កម្រៃសេវាចំនួន ៦០ម៉ឺនរៀល ជូនរដ្ឋ ស្របតាមប្រកាសអន្តរក្រសួងរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីចុះបញ្ជីបំពេញបន្ថែម។

លោក សារិន វណ្ណា បានបញ្ជាក់ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ត្រៀមទទួលពាក្យស្នើសុំ និងសំណូមពរពីប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធិគ្រប់រូប ដោយផ្តល់សេវាប្រកបដោយការគោរព តម្លាភាព ប្រសិទ្ធភាព និងភាពរួសរាយរាក់ទាក់ ដើម្បីធានាថា ការគ្រប់គ្រងកម្មសិទ្ធិអចលនវត្ថុមានភាពត្រឹមត្រូវ និងផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់ និងការធ្វើប្រតិបត្តិការនានានាពេលអនាគត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម