កីឡា
ក្រៅពីឈុតធំសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បញ្ជូនថ្នាលចំនួន ៧នាក់ទៅប្រជែងមេដាយ និងសន្សំបទពិសោធនៅម៉ុងហ្គោលីផងដែរ
ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី៣ ដល់ ៩ ខែសីហា ឆ្នាំ២០២៦ នេះសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មិនត្រឹមតែបញ្ជូនឈុតធំនោះទេ ពោលលើកនេះមានថ្នាលប្រុស-ស្រី ចំនួន ៧ទៀតផងដែរក្នុងការប្រជែងមេដាយ និងសន្សំបទពិសោធ។

ក្រុមថ្នាលតេក្វាន់ដូ ITF
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ការចេញទៅប្រកួតនៅប្រទេសម៉ុងហ្គោលីលើកនេះមានបញ្ជូនយុវជនថ្នាលដែលជាជើងខ្លាំងធ្លាប់ឈ្នះមេដាយការប្រកួតអាស៊ីអាគ្នេយ៍នៅកម្ពុជាចំនួន ៧រូបផងដែរ។ ថ្នាលទាំង ៧នាក់នេះសុទ្ធតែជាអ្នកមានសមត្ថភាពលេចធ្លោ ដូច្នេះនេះជាឱកាសថ្មីមួយទៀតដែលរូបគេអាចដកស្រង់បទពិសោធលើឆាកអន្តរជាតិដែលប្រជុំដោយជើងខ្លាំង។

ក្រុមថ្នាលតេក្វាន់ដូ ITF
ចំណែកលោក ប៉ាល់ ជីវ័ន គ្រូជម្រើសជាតិបានឲ្យដឹងថា សម្រាប់យុវជនថ្នាលកម្ពុជាទាំង ៧នាក់នេះគឺជាលើកទី១ ហើយសម្រាប់សហព័ន្ធដែលបានបញ្ជូនទៅឯក្រៅប្រទេស។ នេះជាការដកបទពិសោធមួយសម្រាប់សហព័ន្ធផងដែរចំពោះថ្នាលតេក្វាន់ដូ ITF ដែលត្រូវបន្តវេនថ្ងៃខាងមុខថាអាចទៅរួច មានចំណុចល្អ និងចំណុចខ្វះខាតយ៉ាងណាដើម្បីកែតម្រូវតទៅមុខទៀត។
ចំពោះអ្នកដែលទទួលបានជ័យជម្នះនៅការប្រកួតលើកនេះដែរពេលវិលត្រឡប់មកវិញក៏មិនត្រូវមានអំនួតលើខ្លួនឯងដែលនាំឲ្យធ្លាក់ចុះលើការហ្វឹកហាត់ ឬធ្លាក់សមត្ថភាពវិញនោះទេ។ ប្រសិនបើការចេញទៅលើកនេះមិនទទួលបានជោគជ័យក្នុងនាមគ្រូក៏នឹងពង្រឹងការហ្វឹកហាត់ទ្វេដង ឬកែតម្រូ វបំពេញចំណុចខ្វះខាតទាំងនោះឲ្យប្រសើរឡើងវិញដើម្បីក្លាយជាអ្នកបន្តវេនប្រកបដោយសមត្ថភាពប្រកួតពេញលេញនៅថ្ងៃមុខជាមួយតេក្វាន់ដូ ITF នេះ។

ក្រុមថ្នាលតេក្វាន់ដូ ITF
បញ្ជាក់ដែរថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នឹងទៅចូលរួមការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ី លើកទី១១ នៅឯប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី៣ ដល់ ៩ ខែសីហា ឆ្នាំ២០២៦។ សហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនី សរុប ៣២នាក់ក្នុងនោះមានថ្នាល ៧នាក់ផងដែរ។ ចំណោមថ្នាលទាំង ៧នាក់នោះមានប្រុស ៥ និងនារី ២នាក់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


