សន្តិសុខសង្គម
ខេត្តស្វាយរៀង ចាប់ផ្តើមត្រួតពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូ ទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារ រួមជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) បានចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូដឹញូវីនេទៀន និងសណ្ឋាគារ (The New Venetian Casino and Hotel) ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង, លោកស្នងការរងនគរបាលខេត្ត, លោកអភិបាលក្រុងបាវិត ព្រមទាំងតំណាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
បេសកកម្មចុះពិនិត្យ និងវាយតម្លៃនាពេលនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា គ្រប់ទីតាំងកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពី គ.ល.ក. ទាំងអស់ ពុំមានការលបលួចរៀបចំទីតាំង បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) ឬបទល្មើសផ្សេងៗទៀត ដែលមានចែងក្នុងបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បន្ថែមពីនេះ ការចុះពិនិត្យ ក៏ដើម្បីប្រមូល និងបច្ចុប្បន្នកម្មព័ត៌មានកាស៊ីណូទូទាំងប្រទេស សំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងទុកជាមូលដ្ឋានផ្លូវការ ក្នុងការពិនិត្យបន្តសុពលភាពអាជ្ញាបណ្ណអាជីវកម្មកាស៊ីណូ ប្រចាំឆ្នាំ២០២៦។ ជាមួយគ្នានេះនេះ ក៏វាយតម្លៃស្ថានភាពជាក់ស្តែងនៃវិស័យកាស៊ីណូនៅកម្ពុជា សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យល្បែងពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០៣០ ព្រមទាំងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់គ្រប់គ្រងវិស័យកាស៊ីណូឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា សកម្មភាពចុះពិនិត្យ និងវាយតម្លៃគុណភាពកាស៊ីណូនេះ នឹងត្រូវអនុវត្តជាបន្តបន្ទាប់នៅគ្រប់ទីតាំងកាស៊ីណូទាំងអស់ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ៖ ភក្តី




-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


