Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ ពឹងផ្អែកជាចម្បងលើហិរញ្ញប្បទានរបស់ ចិន

បានផុស

នៅ

អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអ៊ីតាលីថា ក្រុមនេះនឹងពឹងផ្អែកជាចម្បងលើការផ្តល់ហិរញ្ញប្បទានពីប្រទេសចិន បន្ទាប់ពីការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាននិងការកាន់កាប់របស់ខ្លួនលើប្រទេសនេះ។

នៅក្នុងបទសម្ភាសន៍របស់គាត់ដែលបោះពុម្ពផ្សាយដោយកាសែត La Repubblica កាលពីថ្ងៃព្រហស្បតិ៍ លោក Mujahid និយាយថា ក្រុមតាលីបង់ នឹងប្រយុទ្ធដើម្បីការវិលត្រឡប់មកវិញនៃសេដ្ឋកិច្ច ដោយមានជំនួយពីប្រទេសចិន។

Afghanistan: Taliban to rely on Chinese funds, spokesperson says | Taliban  News | Al Jazeera

ក្រុមតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ខែសីហា ខណៈរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចបានរលាយសាបសូន្យ។ វាជាការបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំចំពេលមានការភ័យខ្លាចពីការដួលរលំសេដ្ឋកិច្ចនិងភាពអត់ឃ្លានរីករាលដាល។

បន្ទាប់ពីការចាកចេញដ៏វឹកវររបស់កងទ័ពបរទេសពីអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាប្រទេសលោកខាងលិច បានដាក់កម្រិតយ៉ាងធ្ងន់ធ្ងរលើការផ្តល់ជំនួយរបស់ពួកគេដល់អាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយនៅក្នុងបទសម្ភាសន៍ថា “ប្រទេសចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់យើង ហើយតំណាងឲ្យឱកាសជាមូលដ្ឋាននិងអស្ចារ្យសម្រាប់យើង ពីព្រោះចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគនិងកសាងប្រទេសរបស់យើងឡើងវិញ”។

លោកបន្តថា គម្រោងផ្លូវសូត្រថ្មី ដែលជាគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធដែលចិនចង់បង្កើនឥទ្ធិពលពិភពលោកតាមរយៈការបើកផ្លូវពាណិជ្ជកម្ម គឺត្រូវបានក្រុមតាលីបង់យកចិត្តទុកដាក់យ៉ាងខ្លាំង។

មានរ៉ែទង់ដែងសម្បូរបែបនៅក្នុងប្រទេសដែលអាចត្រូវបានដាក់ឲ្យដំណើរការឡើងវិញនិងធ្វើទំនើបកម្ម។ លើសពីនេះ ចិនគឺជាច្រករបស់យើងទៅកាន់ទីផ្សារទូទាំងពិភពលោក។

លោក Mujahid ក៏បានបញ្ជាក់ផងដែរថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យបន្តការសិក្សានៅសាកលវិទ្យាល័យនាពេលអនាគត។ ស្ត្រីនឹងអាចធ្វើការជាគិលានុបដ្ឋាយិកា ប៉ូលិសឬជាជំនួយការនៅក្នុងក្រសួងប៉ុន្តែលោកបានច្រានចោលថា នឹងមានរដ្ឋមន្ត្រីជាស្ត្រី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ តាលីបង់ បើកការវាយលុកទៅខេត្តចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ក្រោយការចរចាបរាជ័យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម