Connect with us

ព័ត៌មានអន្ដរជាតិ

សភា​ថៃ​មាន​គម្រោង​បោះ​ឆ្នោតទម្លាក់លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុទ្ធ

បានផុស

នៅ

ភាព​ចម្រូង​ចម្រាស​កំពុង​ផ្ទុះ​ឡើង​ជុំ​វិញ​កិច្ច​ព្រម​ព្រៀង​នយោបាយ​​​ដើម្បី​ទម្លាក់​​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អ៊ូចា ចាក​ចេញ​ពី​អំណាច បន្ទាប់​ពី​សមាជិក​សភា​មួយ​​ចំនួន​មក​ពី​គណបក្ស​តូច​ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះបាន​បញ្ជាក់​ពី​ផែន​ការ​ចាក​ចេញ។

ក្នុង​ចំណោម​គណបក្ស​ចម្រុះ​តូច​ៗ​ជិត​ឈាន​ចូល​រួម​​ជា​មួយ​គ្នា​​ក្នុងចលនា​មួយ​​ដើម្បីបោះ​ឆ្នោតមិន​ទុក​ចិត្ត​ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​​គឺ​គណបក្ស New Palangdharma Party។

មេ​ដឹកនាំ​គណបក្សលោក Rawi Matchamadon បាន​និយាយ​ថា គណបក្ស​តូចជាកត្តា​ដ៏​សំខាន់​នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដោយ​បញ្ជាក់​ថា របាយការណ៍​មួយអំពី​ឥស្សរជន​សំខាន់​ៗ​នៅ​ក្នុង​បក្ស​កាន់​អំណាច Palang Pracharath Party (PPRP) និង​គណបក្ស​ប្រឆាំង Pheu Thai បាន​ឈាន​ដល់​កិច្ច​ព្រៀង​មួយ​ដើម្បី​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ប្រាយុទ្ធ និង​ទម្លាក់​ចេញ​ពី​អំណាច​គឺ​ជា​ការ​ពិត។

លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អ៊ូចា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rawi ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ គណបក្ស​​រដ្ឋាភិបាល​ចម្រុះ​តូច​ៗ​ចំនួន​៩​ដែល​បក្ស​នីមួយ​ៗ​មាន​សមាជិក​សភា​ម្នាក់។ លោកបន្ថែម​ មាន​គណបក្ស​​​រដ្ឋាភិបាល​ចម្រុះ​តូច​ៗ​​​មានស​មាជិក​សភា​តិច​ជាង​​១០​រូប​ដូច​ជា​បក្ស Chartthaipattana និង New Economics។

លោក​បន្ត​ថា ពួក​គេបូក​រួម​បញ្ចូល​គ្នា​មាន​សំឡេង​ប្រហែល​ជា​២០​សំឡេង។ ប្រសិន​បើ​បក្ស​តូច​ចូល​រួម​ជា​មួយ​បក្ស​ប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោតប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី ពួក​គេនឹង​មាន​សំឡេងប្រហែល២១២​សំឡេង​​ដែល​គ្រប់​គ្រាន់​​ដើ​ម្បី​ទម្លាក់​​លោក​​ ប្រាយុទ្ធ​ ចេញ​ពី​អំណាចបាន។

លោក​បន្ត​ថា ប្រសិន​បើ​ពួក​គេ​អាច​ទម្លាក់​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​អំណាច​បាន នាយក​រដ្ឋ​​មន្ត្រី​ថ្មី​ទំនង​ជា​មិន​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​បញ្ជីឈ្មោះ​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​​ដែល​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​នានា​បច្ចុប្បន្ន​នេះ​ទេ។ ប្រការ​នេះ​មាន​ន័យ​ថា​ អ្នក​ខាង​ក្រៅ​អាច​ត្រូវ​បានជ្រើស​រើស។

លោក Rawi បាន​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​ទៀត​នោះ អ្នក​ខាង​ក្រៅ​ត្រូវ​​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស PPRP និង Pheu Thai ជា​មុន​ ពី​ព្រោះ​បក្ស​ទាំង​ពីរ​នេះ​មាន​សំឡេង​ចូល​រួម​គ្នា​ចំនួន២៥០​សំឡេង មុន​ពេល​​​ប្រមូល​កា​រគាំទ្រ​បន្ថែម​ពី​បក្ស​តូចៗ។

«ខ្ញុំ​ទទួល​ស្គាល់ថា នៅ​ក្នុង​សភា មាន​ការ​ពិភាក្សា​អំពី​នរណា​នឹង​មាន​ឱកាស​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់ និង​ថា បេក្ខភាព​ត្រូវ​តែ​ទទួល​បាន​ការ​យល់​ព្រម​ពី​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាត្រា»។ លោក​បន្ត​​ឲ្យ​ដឹង​ និង​បន្ថែម​​ថា ៖«រូប​មន្ត​នេះ​អាច​សម្រេច​បាន​លុះ​ត្រា​តែ​បក្សPPRP និង Pheu Thai រួម​ដៃ​គ្នា»។

នេះ​ជា​សម្ពាធ​ដ៏​ធំ​មួយ​ទៀត​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា បន្ទាប់​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​នៅ​ក្រុង​បាំង​កក​ដើម្បី​ទាមទារ​ឲ្យ​លោកចុះ​ចេញ​ពី​អំណាច​ជុំ​វិញ​ចំណាត់​ការ​មិន​បាន​ល្អ​លើ​វិបត្តិ​កូវីដ-១៩ដែល​បណ្តាល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ទូទាំង​ប្រទេស​កាន់​តែ​អាក្រក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហាមដាច់ខាតដាក់ កាតព្វកិច្ចឱ្យអាណាព្យាបាល់បង់ថ្លៃ សម្រាប់ការសិក្សាជំនាន់ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ម្ដាយឳពុកខ្លះកាន់ជើងកូនពេក ប្រើហ្វេសប៊ុកជះកំហឹង ដាក់គ្រូបង្រៀនព្រោះប្រដៅកូនខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើនការទំនាក់ទំនងរវាងអាណាព្យាបាលជាមួយសាលារៀន  

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានីបញ្ចេញរថយន្តក្រុង ៤៥៥ គ្រឿង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម