ព័ត៌មានអន្ដរជាតិ
សិស្សសាលានៅ ក្រុងបាងកក មានជំងឺរ៉ាំរ៉ៃ ៧ ប្រភេទនេះនឹងទទួលការចាក់វ៉ាក់សាំង Pfizer ចុងខែនេះ
រដ្ឋបាលក្រុងបាងកក (BMA) បាននិយាយកាលពីថ្ងៃអង្គារថា ក្មេងៗជាពិសេសសិស្សសាលាងាយរងគ្រោះនៅទីក្រុងបាងកក នឹងទទួលបានការចាក់វ៉ាក់សាំង Pfizer នៅចុងខែនេះ ។ សិស្សសាលាដែលមានអាយុចន្លោះពី ១២ ទៅ ១៨ ឆ្នាំគួរតែទទួលបានវ៉ាក់សាំងនៅឯសាកលវិទ្យាល័យ Navamindradhiraj ចាប់ពីថ្ងៃទី ២១ ខែកញ្ញាតទៅ ។

BMA និយាយថា សិស្សសាលាទាំងនោះត្រូវបង្ហាញភស្តុតាងអំពីពិការភាព ឬស្ថានភាពជំងឺរ៉ាំរ៉ៃ ។ ភស្តុតាងអាចមានវិញ្ញាបនបត្រវេជ្ជសាស្រ្ត លិខិតណាត់ជួបវេជ្ជសាស្ត្រ វិញ្ញាបនបត្រពិការភាព ឬឯកសារដែលបញ្ជាក់ថា អ្នកជំងឺមានជំងឺរ៉ាំរ៉ៃ ។
ក្រុមជំងឺដែលស្ថិតក្រុមដែលនឹងត្រូវផ្តល់អាទិភាពការចាក់វ៉ាក់សាំង Pfizer នោះគឺមនុស្សវ័យជំទង់ដែលមានជំងឺរ៉ាំរ៉ៃណាមួយក្នុងចំណោមជំងឺចំនួន ៧ ឬជំងឺធាត់ជាដើម ។ សិស្សសាលាដែលត្រូវបានសម្គាល់ថាមានជំងឺធាត់ គឺប្រសិនបើពួកគេមានអាយុចន្លោះពី ១២ ទៅ ១៣ ឆ្នាំ និងមានទម្ងន់ ៧០ គីឡូក្រាម ឬច្រើនជាងនេះ ។ ឬប្រសិនបើពួកគេមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ និងមានទម្ងន់ ៨០ គីឡូក្រាម ឬច្រើនជាងនេះ ។ ចុងក្រោយប្រសិនបើពួកគេមានអាយុចន្លោះពី ១៥ ទៅ ១៨ ឆ្នាំ និងមានទម្ងន់ ៩០ គីឡូក្រាម ឬច្រើនជាងនេះ ខណៈវាមិនត្រូវបានបញ្ជាក់នោះទេថា តើមន្រ្តីពេទ្យនឹងយកកម្ពស់សិស្សសាលាទៅពិចារណាក្នុងការចាក់វ៉ាក់សាំងនេះឬក៏យ៉ាងណានោះ ។

បើយោងតាមសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ស្ថានភាពជំងឺរ៉ាំរ៉ៃទាំង ៧ នោះរួមមាន ៖
១. ការគេងមិនដកដង្ហើម
២. ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ
៣. ជំងឺសរសៃឈាមបេះដូង
៤. ជំងឺតម្រងនោមរ៉ាំរ៉ៃ
៥. ជំងឺមហារីក
៦. ជំងឺក្រពេញទីរ៉ូអ៊ីត
៧. ជំងឺទឹកនោមផ្អែម
ទន្ទឹមនោះ The Nation Thailand បាននិយាយទៀតថា បញ្ជីជំងឺរ៉ាំរ៉ៃទាំង ៧ នោះក៏រួមបញ្ចូលផងដែរនូវជំងឺតំណពូជ ដូចជាជំងឺខ្សោយប្រាជ្ញាពីកំណើតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


