គ្លីនិកនៅ ថៃ ចាប់ផ្ដើមយកកញ្ឆាព្យាបាលជំងឺមួយចំនួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

គ្លីនិកនៅ ថៃ ចាប់ផ្ដើមយកកញ្ឆាព្យាបាលជំងឺមួយចំនួន

បានផុស

នៅ

គ្លីនិកសុខភាព Kancharak នៅខេត្ត Pathum Thani បានក្លាយជាគ្លីនិកដំបូងគេដែលប្រើកញ្ឆាសម្រាប់ព្យាបាលនៅប្រទេសថៃ បន្ទាប់ពីឱសថរុក្ខជាតិមួយត្រូវបានចុះបញ្ជី និងអនុម័តដោយក្រសួងសុខាភិបាលថៃនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thitirat Chareonarg អ្នកគ្រប់គ្រងគ្លីនិកបានបញ្ជាក់ថា មានជនជាតិថៃជាច្រើនដែលនៅតែឃើញកញ្ឆាជាឱសថ ខណៈដែលមនុស្សភាគច្រើននៅតែមិនយល់ច្បាស់អំពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា ហើយលក្ខណៈសម្បត្តិជាច្រើនរបស់កញ្ឆាគឺព្យាបាលជំងឺច្រើនជាងឱសថដទៃទៀត ។

ចំណែកឱសថការី Prakob Jianmareong ប្រធានអង្គភាពឱសថបុរាណថៃនៃការិយាល័យសុខភាពសាធារណៈខេត្ត Nakhon Ratchasrima បានសង្កត់ធ្ងន់លើតម្រូវការបង្កើតគ្លីនិកកញ្ឆា រួមបញ្ចូលគ្នាជាគ្លីនិកថៃបុរាណនៅទូទាំងប្រទេស រួមទាំងការចេញវេជ្ជបញ្ជាថ្នាំកញ្ឆាបុរាណ និងវេជ្ជបណ្ឌិតឱសថបុរាណដែលទទួលបានការបណ្តុះបណ្តាលពីនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រដើម្បីព្យាបាលអ្នកជំងឺ ។

 ទន្ទឹមនោះ ក្រសួងសុខាភិបាលក៏បាននិងកំពុងបន្តលើកកម្ពស់វេជ្ជបណ្ឌិតផ្នែកឱសថបុរាណថៃ ឲ្យធ្វើការរួមគ្នាជាមួយវេជ្ជបណ្ឌិតឱសថបុរាណដទៃទៀត ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃជាច្រើន ជាពិសេសទាក់ទងនឹងការបំបាត់ការឈឺចាប់ ។

លោក Thitirat Chareonarg បានបញ្ជាក់ថា ឱសថបុរាណកញ្ឆានេះអាចព្យាបាលរោគសញ្ញាធំៗដូចជា ឈឺក្បាលប្រកាំង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងមហារីក ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24 News Agency

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services