ព័ត៌មានអន្ដរជាតិ
ផ្ទុះឆ្លងកូវីដជាចង្កោមសុទ្ធតែអ្នកចាក់វ៉ាក់សាំងក្នុងក្លឹបរាំរែកនៅ អាល្លឺម៉ង់
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្សយ៉ាងតិច ៦៣ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ បន្ទាប់ពីចូលរួមពិធីរាំរែកនៅទីក្រុង Muenster ភាគខាងលិចប្រទេសអាល្លឺម៉ង់ ។

ទន្ទឹមនោះ អាជ្ញាធរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំនួនករណីឆ្លងដ៏ខ្ពស់នេះ ដោយសារតែមនុស្សដែលត្រូវបានអនុញ្ញាតឲ្យចូលរួមពិធីនោះ សុទ្ធតែបានចាក់វ៉ាក់សាំង ឬជាសះស្បើយ ។

មនុស្សជិត ៣៨០ នាក់បាននៅក្លឹប អំឡុងពិធីជប់លៀង ហើយរហូតមកដល់ពេលនេះមាន ៦៣ នាក់ក្នុងចំណោមពួកគេបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ខណៈពួកគេជាច្រើនបញ្ចេញរោគសញ្ញាតិចតួចប៉ុណ្ណោះ ។
គួររំឭកថា រដ្ឋ និងទីក្រុងមួយចំនួនរបស់អាល្លឺម៉ង់បានបន្ធូរបន្ថយការរឹតត្បិតមេរោគឆ្លងកាលពីខែមុន និងអនុញ្ញាតឲ្យភោជនីយដ្ឋាន ហាង កាហ្វេ និងក្លឹបរាំរែកបើកឡើងវិញក្នុងទីតាំងបិទជិត ប៉ុន្តែសម្រាប់តែមនុស្សដែលអាចបង្ហាញភស្តុតាងអំពីការចាក់វ៉ាក់សាំង ឬការជាសះស្បើយពីមេរោគប៉ុណ្ណោះ ។

ប៉ុន្តែអ្នករិះគន់និយាយថា ការបន្ថូរបន្ថយនេះកំពុងបង្កកំហុងឆ្គង ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង ព្រោះការសិក្សាថ្មីៗបង្ហាញថា អ្នកដែលទទួលការចាក់វ៉ាក់សាំងនៅតែអាចឆ្លងមេរោគ និងចម្លងវីរុសទៅអ្នកដទៃបានដដែរ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអាល្លឺម៉ង់បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤ លានករណី និងមានអ្នកស្លាប់សរុបចំនួន ៩៣,៣១៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល