Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លាចមានអ្នកតោងដូចយន្តហោះអាមេរិក យោធា អាល្លឺម៉ង់ ជម្លៀសមនុស្សតែ ៧ នាក់ប៉ុណ្ណោះចេញពីក្រុងកាប៊ុល

បានផុស

នៅ

រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនៅថ្ងៃអង្គារទី ១៧ ខែសីហានេះថា យន្តហោះយោធាអាល្លឺម៉ង់ដំបូងបង្អស់បានចុះចតនៅទីក្រុងកាប៊ុល ចាប់តាំងពីក្រុមតាលីបង់កាន់កាប់ បានជម្លៀសមនុស្សតែ ៧ នាក់ប៉ុណ្ណោះ ដោយសារភាពវឹកវរនៅឯព្រលានយន្តហោះរដ្ឋធានីអាហ្វហ្គានីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាល្លឺម៉ង់ដែលមានក្រុមយោធាធំជាងគេទី ២ នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីសហរដ្ឋអាមេរិក ចង់ដឹកជញ្ជូនជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស មេធាវី និងមនុស្សដែលបានធ្វើការជាមួយកងកម្លាំងបរទេសជាដើម ។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងការពារជាតិលោកស្រី Annegret Kramp-Karrenbauer បាននិយាយថា យន្តហោះដឹកជញ្ជូនធុន A400M បានធ្វើការចុះចតជាបន្ទាន់កាលពីល្ងាចថ្ងៃចន្ទ ដោយមានគោលបំណងចម្បងរបស់ខ្លួនក្នុងការនាំយកទាហានអាល្លឺម៉ង់ដើម្បីធានាការជម្លៀស ។

លោកស្រីបានប្រាប់ទូរទស្សន៍ ARD ថា “យើងមានស្ថានភាពវឹកវរ គ្រោះថ្នាក់ និងស្មុគស្មាញនៅព្រលានយន្តហោះ ហើយមានតែមនុស្ស ៧ នាក់ប៉ុណ្ណោះដែលយន្តហោះរបស់យើងបានដឹកជញ្ជូន និងបានចាកចេញយ៉ាងលឿន ខណៈជនជាតិអាល្លឺម៉ង់ផ្សេងទៀតមិនអាចចូលទៅក្នុងអាកាសយានដ្ឋាន ដោយគ្មានការការពារពីទាហានអាល្លឺម៉ង់បាននោះទេ ។

ជាមួយនឹងទាហានចំនួន ៦០០ នាក់ដែលនឹងចូលរួមក្នុងការជម្លៀស ប្រទេសអាល្លឺម៉ង់សង្ឃឹមថានឹងអាចមានមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថានបន្ថែមទៀត នៅប៉ុន្មានម៉ោងខាងមុខនេះ ។

លោកស្រី Kramp-Karrenbauer រដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់

ជើងហោះហើរបានចាប់ផ្តើមឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីការជម្លៀសត្រូវបានផ្អាកមួយថ្ងៃ មុនពេលដែលហ្វូងមនុស្សជាច្រើនកកកុញព្យាយាមរត់លើផ្លូវយន្តហោះ ដើម្បីរត់គេចខ្លួន បន្ទាប់ពីក្រុមបះបោរតាលីបង់បានដណ្តើមអំណាច ។

ជាចុងក្រោយលោកស្រី Kramp-Karrenbauer សង្ឃឹមថា ព្រលានយន្តហោះនេះអាចត្រូវបានបើកដំណើរការជាច្រើនថ្ងៃ ដើម្បីឲ្យមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ព្រះអើយ! ពលរដ្ឋអាហ្វហ្គានីស្ថាន សុខចិត្តតោងកង់យន្តហោះអាមេរិក ឲ្យតែបានចេញពីប្រទេស មានអីធ្លាក់ស្លាប់ម្តងមួយៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម