Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាល​ខេត្ត​តាលីបង់​ម្នាក់​ផ្តាំទៅ​លោក​ខាង​លិច​មក​វិញ​ជាមួយលុយ មិនមែនអាវុធ​

បានផុស

នៅ

អភិបាល​ខេត្ត​ Helmand របស់​តាលីបង់​​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រទេស​លោក​ខាង​លិច​ឲ្យ​ត្រឡប់​មក​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ​ជា​មួយ​នឹង​ប្រាក់ ប៉ុន្តែ​មិន​មែន​មក​ជា​មួយ​អាវុធ​​នោះ​ទេ។

អភិបាល​ខេត្ត​ Helmand ថ្មី​របស់​តាលីបង់​ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជា​មេ​បញ្ជាការ​ម្នាក់​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​អង់គ្លេស​នៅទី​ក្រុង Sangin បាន​ស្វាគមន៍​ភ្ញៀវ​ដោយ​បាន​ដាក់​កាំភ្លើង​ពីមុខ​លោក​នៅ​លើ​តុ។ ប៉ុន្តែ​លោកបាន​ទទួច​ថា ពេល​វេលា​សម្រាប់​ប្រយុទ្ធគ្នា​​ត្រូវ​បាន​បញ្ចប់​ហើយ។

លោក Talib Mawlawi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ផ្ញើ​​សារ​​ទៅ​​ប្រទេស​អង់គ្លេស ក៏​ដូច​ជា​ប្រទេស​​ជា​សម្ព័ន្ធ​មិត្ត​ណាតូផ្សេង​ទៀតឲ្យ​ទទួល​ស្គាល់តាលីបង់​ជាមេដឹក​នាំ​ស្រប​ច្បាប់​របស់​អាហ្វហ្គានីស្ថាន ហើយ​បន្ទាប់មក​ត្រឡប់មក​វិញ​ជា​មួយ​លុយ ប៉ុន្តែ​មិន​មែន​ជា​មួយ​អាវុធ​​ឡើយ។

លោក Talib Mawlawi ជា​អ្នក​ស្រុក​នៅ​ខេត្ត​ Helmand បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​តាលីបង់តាំង​ពី​គ្រប់​គ្រង​អាហ្វហ្គានីស្ថាន​លើក​ទី​១​កាល​ពី​២០​ឆ្នាំ​មុន​បាន​និយាយ​ថា ៖«យើង​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​សង្គ្រាម​។ យើងមិន​បាន​ស្គាល់​គ្នា​ក្នុង​ពេល​​​ធម្មតា​ទេ។ ឥឡូវ​នេះ អ្នកអាចយក​​ឈ្នះបេះ​ដូង​របស់​ពួក​យើង និង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​ ប្រសិន​បើ​​អ្នក​ទទួល​ស្គាល់​រដ្ឋាភិបាល​នេះ»។

ឥឡូវ​​តាលីបង់​បាន​កាន់​កាប់​ទី​ក្រុង​ Lashkar Gar ក្នុង​ខេត្ត Helmand ដែល​​ការ​ប្រយុទ្ធ​គ្នាបាន​ឈប់ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​ទៅ​។ ភាគ​ច្រើន​បំផុត​នៃ​ទាហាន​អង់គ្លេស​៤៥៧​នាក់​​​បាន​ស្លាប់​​​ក្នុង​សង្គ្រាម​ដ៏​យូរ​អង្វែង​នៅ​ខេត្ត​ក្រី​ក្រ​មួយ​នេះ។

លោក​បាន​និយាយ​ថា ៖«ប្រទេស​បរទេស​ទាំង​នោះ​​បាន​ឈ្លាន​ពាន​​ និង​សម្លាប់​ស្ត្រី ​កុមារ មនុស្ស​ចាស់ របស់​ពួក​យើង ហើយ​បាន​បំផ្លាញ​អ្វី​ៗ​គ្រប់​យ៉ាង។ ឥឡូវ​នេះ សហគមន៍​អន្តរជាតិ​គួរ​ជួយ​ពួក​យើង​តាម​រយៈ​ជំនួយ​មនុស្ស​ធម៌ និង​ផ្តោត​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ ពាណិជ្ជកម្ម និង​អាជីវកម្ម»។

លោក​បាន​បន្ត​ថា ៖«សហគមន៍​អន្តរជាតិជួយបណ្តា​ប្រទេសផ្សេងតាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​ជន​ស៊ីវិល​របស់​ពួក​គេ។ យើង​បាន​នាំ​មក​នូវ​សន្តិសុខ ហើយ​យើង​គាំទ្រ​ដល់​ប្រជា​ជន​របស់​យើង ដូច្នេះ​ពួក​គេ​គួរ​ជួយ និង​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​យើង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម