ព័ត៌មានអន្ដរជាតិ
៣ប្រទេសធំៗ បង្កើតកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្រ្ត ដើម្បីទប់ទល់ជាមួយ ចិន
ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងអូស្រ្តាលី បានប្រកាសពីកិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្រ្តមួយ ដើម្បីបង្កើនការការពាររបស់ពួកគេ និងចែករំលែកអាថ៌កំបាំងនាវាមុជទឹកនុយក្លេអ៊ែរ។
គំនិតផ្តួចផ្តើម ដែលផ្តោតលើការជួយដល់កងនាវាចរអូស្ត្រាលីមួយនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះប្រទេសចិន។

សារព័ត៌មាន ABC របស់អូស្រ្តាលីបានចុះផ្សាយថា ប្រទេសនេះនឹងប្រើបច្ចេកវិទ្យាអាមេរិក និងអង់គ្លេសដើម្បីជំនួសនាវាមុជទឹកថ្នាក់ Collins ដែលមានស្រាប់របស់ខ្លួន ជាមួយប្រភេទសមស្របជាងនេះចំពេលបរិយាកាសយុទ្ធសាស្ត្រកាន់តែយ៉ាប់យ៉ឺន។
ABC ផ្សាយថា កិច្ចព្រមព្រៀងសន្តិសុខ៣ប្រទេសថ្មីមួយនេះ នឹងត្រូវបានគេស្គាល់ថាជា AUKUS ហើយទំនងជា ចិនមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ខ្លួនជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

នៅតាមរដ្ឋនានា មានសេចក្តីរាយការណ៍ថា លោក Biden គ្រោងនឹងប្រកាសផែនការមួយនៅថ្ងៃពុធនេះ (ថ្ងៃព្រហស្បតិ៍នៅកម្ពុជា) ដើម្បីចែករំលែកបច្ចេកវិទ្យាជឿនលឿន នៅក្នុងក្រុមការងារជាមួយអង់គ្លេសនិងអូស្ត្រាលី ដែលជាផ្នែកមួយនៃវិធានការប្រឆាំងចិន។
ប្រភពមួយនិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង សហរដ្ឋអាមេរិកនិងអង់គ្លេសនឹងចែករំលែកចំណេះដឹងរបស់ពួកគេ អំពីវិធីថែរក្សាហេដ្ឋារចនាសម្ព័ន្ធការពារនុយក្លេអ៊ែរ។

ក្នុងឆ្នាំ២០១៦ អូស្រ្តាលីបានជ្រើសរើសក្រុមហ៊ុនផលិតនាវារបស់បារាំងឈ្មោះ Naval Group ដើម្បីសាងសង់កងនាវាមុជទឹកថ្មីដែលមានតម្លៃ ៤០ ពាន់លានដុល្លារ ឲ្យជំនួសនាវាមុជទឹក Collins មានអាយុកាលជាងពីរទសវត្សរ៍របស់ខ្លួន។
វាគឺជាកិច្ចព្រមព្រៀងការពារជាតិដែលរកកម្រៃបានច្រើនបំផុតមួយនៅលើពិភពលោក ប៉ុន្តែត្រូវបានរារាំងដោយបញ្ហានិងការពន្យារពេល ដោយសារតែតម្រូវការរបស់រដ្ឋាភិបាលក្រុងកង់បេរ៉ា ដែលទាមទារឲ្យការផលិតនិងគ្រឿងបន្លាស់ភាគច្រើន គួរតែប្រើប្រភពក្នុងស្រុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ មិនឲ្យចាញ់គ្នាឡើយ កូរ៉េខាងត្បូង បញ្ចេញសមត្ថភាពបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក ឌឺ កូរ៉េខាងជើង វិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


