Connect with us

ព័ត៌មានអន្ដរជាតិ

នៅហាណូយ អ្នកអត់ចាក់វ៉ាក់សាំង ត្រូវចុះហត្ថលេខាលើលិខិតស្នាមផ្លូវច្បាប់ ទទួលខុសត្រូវចំពោះការចម្លងរោគ

បានផុស

នៅ

ប្រជាពលរដ្ឋនៅសង្កាត់ Hoang Liet ខណ្ឌ Hoang Mai ទីក្រុងហាណូយ ដែលបដិសេធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវតែចុះហត្ថលេខាលើលិខិតស្នាមផ្លូវច្បាប់មួយ ដែលទទួលយកការទទួលខុសត្រូវចំពោះការចម្លងរោគដែលអាចកើតមាន នាពេលអនាគត។

អាណត្តិនេះ ត្រូវបានលើកឡើងនៅក្នុងឯកសារផ្លូវការ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចេញដោយមន្រ្តីសង្កាត់ Hoang Liet កាលពីថ្ងៃអង្គារ។

លោកចៅសង្កាត់ Ta Van Hai បាននិយាយជាមួយកាសែត Tuoi Tre ថា ទម្រង់បែបបទទំនួលខុសត្រូវនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរសង្កាត់ មានឱកាសធ្វើការស្ទង់មតិប្រជាពលរដ្ឋអំពីហេតុផលរបស់ពួកគេចំពោះការបដិសេធចាក់វ៉ាក់សាំង។

លោកនិយាយថា “អ្នកដែលចម្លងជំងឺនេះ ត្រូវតែទទួលខុសត្រូវ”។

យោងតាមលោក Dang Thanh Huyen អនុប្រធានការិយាល័យជាតិ សម្រាប់កម្មវិធីពង្រីកការចាក់ថ្នាំបង្ការវៀតណាមបានលើកឡើងថា អាជ្ញាធរមូលដ្ឋានអាចបង្ខិតបង្ខំប្រជាពលរដ្ឋនៅក្នុងតំបន់ផ្ទុះជំងឺឲ្យទៅទទួលវ៉ាក់សាំង ដូចមានចែងក្នុងច្បាប់ស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេណារីយ៉ូបច្ចុប្បន្ន រដ្ឋាភិបាលក្នុងតំបន់គួរតែព្យាយាមបញ្ចុះបញ្ចូលអ្នកស្រុកឲ្យទៅទទួលថ្នាំបង្ការ ដើម្បីសុខភាពសាធារណៈ ហើយគួរតែចៀសវាងពីការដាក់ទណ្ឌកម្មជាក់លាក់។

ក្នុងអំឡុងពេលនៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់វៀតណាម ដែលបានចាប់ផ្តើមនៅក្នុងខែមីនា សាធារណជនភាគច្រើនបានស្ម័គ្រចិត្តទទួលថ្នាំបង្ការ។

គិតត្រឹមថ្ងៃពុធ ទីក្រុងហាណូយ ចាក់វ៉ាក់សាំងបាន ៤,៦៨៧,៦១៨លានដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម