Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វហ្គានីស្ថាន បើកអនុវិទ្យាល័យឡើងវិញ តែមិនអនុញ្ញាតឲ្យសិស្សស្រីចូលរៀនឡើយ

បានផុស

នៅ

ស្របពេលអនុវិទ្យាល័យរបស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបើកឡើងវិញនោះ ក្រុមតាលីបង់ មិនអនុញ្ញាតឲ្យក្មេងស្រីចូលរៀនឡើយ ពោលក្នុងថ្នាក់រៀនមានតែសិស្សប្រុស និងគ្រូប្រុសប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សស្រីបានប្រាប់ BBC ថា ពួកគេត្រូវបានបំផ្លាញ ដោយសារតែការមិនអនុញ្ញាតឲ្យចូលរៀនវិញ។

ក្រុមមន្រ្តីតាលីបង់ ដែលដណ្តើមបានអំណាចកាលពីខែមុន បាននិយាយថា ពួកគេកំពុងធ្វើការដើម្បីឈានដល់ការសម្រេចចិត្តលើបញ្ហានេះ។

មនុស្សជាច្រើន កំពុងភ័យខ្លាចចំពោះការវិលត្រឡប់នៃរបបទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលក្រុមតាលីបង់ ដាក់ការរឹតត្បិតយ៉ាងតឹងរ៉ឹងដល់សិទ្ធិក្មេងស្រីនិងស្ត្រី។

ក្រោមរដ្ឋាភិបាលថ្មី មន្រ្តីតាលីបង់បាននិយាយថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យសិក្សានិងធ្វើការស្របតាមការបកស្រាយរបស់ច្បាប់សាសនាឥស្លាម។

ប៉ុន្តែស្ត្រីដែលមានការងារធ្វើ ត្រូវបានគេប្រាប់ឲ្យនៅផ្ទះរហូតដល់ស្ថានភាពសន្តិសុខល្អប្រសើរឡើង ហើយក្រុមយុទ្ធជនតាលីបង់បានវាយស្ត្រី ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្នដែលមានសុទ្ធតែបុរស។

កាលពីថ្ងៃសុក្រ ក្រុមឥស្លាមនេះ បានបិទក្រសួងកិច្ចការនារី ហើយជំនួសវិញដោយនាយកដ្ឋានមួយ ដែលធ្លាប់តែអនុវត្តគោលលទ្ធិសាសនាដ៏តឹងរ៉ឹង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ តាលីបង់​ដាក់​ជំនួស​ក្រសួង​កិច្ចការ​នារី​ដោយ​ក្រសួង​ប៉ូលិស​សីលធម៌

ចុចអាន៖ ប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន កំពុងវិវត្ត បង្កើនសមត្ថភាពចម្លងតាមខ្យល់ ខ្លាំងជាងមេរោគទម្រង់ដើមដល់ទៅ ១០០ដងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម