ព័ត៌មានអន្ដរជាតិ
លទ្ធផលបឋម បក្ស SPD យកឈ្នះបក្សលោកស្រីអធិការបតី Merkel
គណបក្សប្រជាធិបតេយ្យសង្គម (SPD) និយមកណ្តាល-ឆ្វេងរបស់ប្រទេសអាល្លឺម៉ង់បានយកឈ្នះប្រផុតប្រផើយលើគណបក្សរបស់លោកស្រីអធិការបតី Angela Merkel ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមលទ្ធផលបឋម។

គណបក្ស SPD ទទួលបានសំឡេងគាំទ្រ២៥.៧% ខណៈគណបក្សអភិរក្សកំពុងកាន់អំណាចប្លុក CDU/CSU របស់លោកស្រីអធិការបតី Merkel ទទួលបានសំឡេងគាំទ្រ ២៤.១%។ ចំណែកគណបក្សបៃតង (Greens)ទទួលបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគឺស្ថិតនៅលំដាប់ទី៣ជាមួយនឹងសំឡេងគាំទ្រ ១៤.៨%។ ឥឡូវនេះសម្ព័ន្ធមិត្តចម្រុះមួយចាំបាច់បង្កើតឡើងដើម្បីបង្កើតរដ្ឋាភិបាល។
ប្រធានគណបក្ស SDP លោក Olaf Scholz បាននិយាយមុននេះថា គណបក្សរបស់លោកមានអាណត្តិច្បាស់លាស់ដើម្បីគ្រប់គ្រង នៅពេលបក្សរបស់លោកចាប់ផ្តើមនាំមុខគេ។
ការស្ទង់មតិខាងក្រៅបានព្យាករថា នឹងមានកម្តៅស្លាប់ ប៉ុន្តែការបោះឆ្នោតនេះមិនអាចទាយទុកមុនបាន ហើយលទ្ធផលនឹងមិនមែនចុងបញ្ចប់នៃសាច់រឿង។ សម្រាប់រឿងមួយ អធិការបតីដែលត្រូវចាកចេញនឹងមិនទៅណាឡើយ រហូតដល់សម្ព័ន្ធមិត្តចម្រុះត្រូវបានបង្កើតឡើង និងថា ប្រហែលជាអាចដល់ថ្ងៃបុណ្យណូអែល។

ភារកិច្ចរបស់អ្នកស្នងតំណែងពីលោកស្រីអធិការបតី Angela Merkel គឺត្រូវដឹកនាំសេដ្ឋកិច្ចឈានមុខគេនៅអឺរ៉ុបសម្រាប់រយៈពេល៤ឆ្នាំខាងមុខ ហើយបញ្ហាអាកាសធាតុក៏ជាប្រធានបទចម្បងរបស់ម្ចាស់សំឡេងឆ្នោតដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


