Connect with us

ព័ត៌មានអន្ដរជាតិ

៦ យ៉ាងសំខាន់គួរដឹង អំពីថ្នាំគ្រាប់ព្យាបាលកូវីដ​ ដែលពិភពលោក ដាក់ក្តីសង្ឃឹមខ្លាំង

បានផុស

នៅ

សារព័ត៌មាន Kaiser Health News បានរាយការណ៍កាលពីសប្តាហ៍មុនថា យុទ្ធសាស្រ្តបន្ទាប់ដើម្បីកម្ចាត់ជំងឺរាតត្បាត គឺនឹងជាថ្នាំគ្រាប់លេបប្រចាំថ្ងៃ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនជាច្រើន កំពុងញាប់ដៃញាប់ជើង អភិវឌ្ឍន៍ថ្នាំគ្រាប់ ដោយពួកគេកំពុងស្ថិតក្នុងការសាកល្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ គឺជារឿងសំខាន់ទាំង ៦ ដែលអ្នកត្រូវដឹងអំពីថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩៖

១. ថ្នាំគ្រាប់ប្រឆាំងមេរោគ មានសក្តានុពលមិនត្រឹមតែអាចទប់ទល់នឹងរោគសញ្ញាកូវីដ -១៩ បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកំណត់ការចម្លងមេរោគទៀតផង។ នេះបើយោងតាមលោក Timothy Sheahan វិជ្ជបណ្ឌិតផ្នែកមេរោគ នៅសាកលវិទ្យាល័យ North Carolina-Chapel Hill។

MOH Response to Claims Regarding Use of Ivermectin Could Prevents All COVID- 19 Deaths – From the Desk of the Director-General of Health Malaysia

២. ថ្នាំគ្រាប់ប្រឆាំងមេរោគដែលកំពុងត្រូវបានបង្កើតឡើងដើម្បីព្យាបាលកូវីដ-១៩ អាចដំណើរការតាមវិធីផ្សេងៗគ្នាអាស្រ័យលើប្រភេទថ្នាំ។ ពួកគេអាចពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ រារាំងសរសៃប្រសាទទទួល ដូច្នេះមេរោគមិនអាចចូលកោសិកាដែលមានសុខភាពល្អ ឬបន្ថយកម្រិតវីរុសសកម្មនៅក្នុងខ្លួន។

Coronavirus drugs: Where we are and what we know - Los Angeles Times

៣. ក្រុមហ៊ុន Merck កំពុងផលិតថ្នាំប្រឆាំងមេរោគកូវីដ -១៩ ដែលមានឈ្មោះថា Molnupiravir ជាមួយក្រុមហ៊ុន Ridgeback Biotherapeutics។ នាយកប្រតិបត្តិ Merck លោក Robert Davis បាននិយាយថា ក្រុមហ៊ុនផលិតថ្នាំនេះរំពឹងថា ទិន្នន័យពីការសាកល្បងដំណាក់កាលទី ៣ ដ៏ធំរបស់ខ្លួន នឹងធ្វើតេស្តថ្នាំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយថា សំណើការអនុញ្ញាតឲ្យប្រើប្រាស់គ្រាអាសន្នរបស់ FDA អាចធ្វើឡើងមុនដំណាច់ឆ្នាំ ២០២១ នេះ។

In preclinical tests, Merck's COVID-19 antiviral seems to work against  variants

៤. ក្រុមហ៊ុន Pfizer កំពុងផលិតថ្នាំប្រឆាំងវីរុសកូវីដ-១៩ ដែលគេស្គាល់ថា PF-07321332។ នៅថ្ងៃទី ១ ខែកញ្ញា ក្រុមហ៊ុននេះ បានចាប់ផ្តើមការសាកល្បងដំណាក់កាលទី២ និងទី៣ រួមគ្នា។

Pfizer starts large trial for anti-COVID pill | The Times of Israel

៥. ក្រុមហ៊ុន Roche កំពុងផលិតថ្នាំប្រឆាំងមេរោគកូវីដ-១៩ ដែលត្រូវបានគេស្គាល់ថា AT-527 ជាមួយក្រុមហ៊ុនឱសថ Atea Pharmaceuticals។ មន្រ្តីក្រុមហ៊ុន Atea បាននិយាយថា ពួកគេរំពឹងលទ្ធផលពីការសាកល្បងដំណាក់កាលទី ២ និងដំណាក់កាលទី ៣ នៅឆ្នាំ ២០២១ នេះ។

Three pharma cos in race to find COVID-19 treatment pill; results likely by  2021-end - BusinessToday

៦. នៅខែមិថុនា សហរដ្ឋអាមេរិកបានយល់ព្រមទិញថ្នាំ Molnupiravir ក្នុងតម្លៃ ១.២ ពាន់លានដុល្លារ ប្រសិនបើផលិតផលនេះត្រូវបានអនុម័តដោយ FDA។ នៅខែដដែលនោះ សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ ៣.២ ពាន់លានដុល្លារ នៅក្នុងកម្មវិធីប្រឆាំងមេរោគសម្រាប់ជំងឺរាតត្បាត ដែលផ្តោតលើការអភិវឌ្ឍន៍ ការព្យាបាលមេរោគកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងទៀត៕

Hetero seeks DCGI nod for oral drug Molnupiravir, cites interim Phase-3  trial data - Coronavirus Outbreak News

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Beckers Hospital Review

ចុចអាន៖ ដំណឹងល្អសម្រាប់ពិភពលោក! ថ្នាំគ្រាប់ព្យាបាលកូវីដ កាត់បន្ថយការចូលមន្ទីរពេទ្យ ឬស្លាប់ ៥០ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម