ព័ត៌មានអន្ដរជាតិ
ដំណឹងល្អសម្រាប់ពិភពលោក! ថ្នាំគ្រាប់ព្យាបាលកូវីដ កាត់បន្ថយការចូលមន្ទីរពេទ្យ ឬស្លាប់ ៥០ភាគរយ
ថ្នាំសម្លាប់មេរោគកូវីដ-១៩ ឈ្មោះ Molnupiravir របស់ក្រុមហ៊ុន Merck & Co. បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់បាន ៥០ភាគរយ នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ។

ការរកឃើញនេះ នឹងផ្តល់ឲ្យក្រុមគ្រូពេទ្យនូវឧបករណ៍មួយផ្សេងទៀតដើម្បី ប្រយុទ្ធប្រឆាំងនឹងមេរោគដ៏ខ្លាំងក្លា។
លោក Rob Davis នាយកប្រតិបត្តិក្រុមហ៊ុន Merck បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនថ្នាំនិងដៃគូ Ridgeback Biotherapeutics LP បានបញ្ឈប់ការសិក្សា ហើយគ្រោងនឹងស្វែងរកការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន Merck ក៏មានគម្រោងបញ្ជូនពាក្យសុំទៅនិយតករនៅប្រទេសផ្សេងទៀតផងដែរ។

Molnupiravir មានគោលដៅទុកសម្រាប់ប្រើលើអ្នកជំងឺកូវីដមិនចូលសម្រាកក្នុងមន្ទីរពេទ្យ និងចេញរោគសញ្ញារយៈពេលប្រាំថ្ងៃឬតិចជាងនេះ និងអ្នកមានហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរ។
ការសាកល្បងព្យាបាលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកា។ លោក Davis និយាយថា ការសម្រេចចិត្តបញ្ឈប់ការស្រាវជ្រាវ ត្រូវបានធ្វើឡើងតាមអនុសាសន៍របស់គណៈកម្មាធិការឯករាជ្យនិងសហការជាមួយ FDA។

ប្រសិនត្រូវបានអនុញ្ញាតមែននោះ ថ្នាំ Molnupiravir នឹងក្លាយជាឧបករណ៍ថ្មីដ៏សំខាន់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។
ក្រុមហ៊ុន Merck បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនរំពឹងថានឹងផលិតថ្នាំរាប់លានដូសនៅចុងឆ្នាំនេះ និងផលិតបន្ថែមទៀតនៅឆ្នាំ ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bloomberg
ចុចអាន៖ ពេលនេះ អ្នកជំនាញ ដាក់ក្តីសង្ឃឹមខ្លាំងបំផុត លើថ្នាំគ្រាប់ ព្យាបាលកូវីដ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


