Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធាន​បក្ស​ស្តាំ​និយម​អ៉ីតាលី​ត្រូវ​បាន​ចាប់​ខ្លួន​រឿង​ប្រឆាំង​ការចាក់​វ៉ាក់​សាំង

បានផុស

នៅ

មនុស្ស​១២​នាក់​ក្នុង​នោះ​មាន​ទាំង​លោក Forza Nuova ប្រធាន​គណបក្ស​ស្តាំ​និយម​​ត្រូវ​បាន​ចាប់​ខ្លួន ជុំ​វិញ​ការ​តវ៉ា​​ប្រឆាំង​នឹង​ការ​អនុម័ត​«ប័ណ្ណ​បៃតង»ដែល​តម្រូវ​ឲ្យ​កម្មករ​ទាំង​អស់​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​រដ្ឋាភិបាលអ៉ីតាលី ហើយ​​បាន​​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​នៅ​ក្នុង​ទី​ក្រុង​រ៉ូម​។

មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​តវ៉ា​តាម​ផ្លូវ​នៅ​ទី​ក្រុង​រ៉ូម​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល។ អ្នក​ខ្លះ​បានព្យាយាម​ទម្លាយ​របាំង​ប៉ូលិស​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Mario Draghi ខណៈ​មាន​ក្រុម​មួយ​ផ្សេង​ទៀត​បាន​វាយ​លុក​ចូល​ទៅ​អុកឡុក​ទី​ស្នាក់​ការ​របស់​សហជីពធំ​បំផុត​​ក្នុង​​ប្រទេស​ CGIL។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​នាយកដ្ឋាន​សង្គ្រោះ​បន្ទាន់ លោក Francesco Pugliese បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​អាទិត្យ​​ថា នៅ​ពេល​យប់ អ្នក​តវ៉ា​រាប់រយ​នាក់​ក៏​បាន​ព្យាយាម​សម្រុក​ចូល​ទៅ​ក្នុង​អង្គភាព​គ្រោះ​ថ្នាក់ និង​​​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ Policlinico Umberto I ក្នុង​ទី​ក្រុង​រ៉ូម ដើម្បី​​បង្ខំ​ឲ្យ​បុគ្គលិក​សុខាភិបាល​​ប្រឆាំង​ខ្លួន​ឯង​ចេញ​ពី​ខាង​ក្នុង។

លោក​នាយក​រដ្ឋ​មន្ត្រី Draghi បាន​ណែនាំ​ប័ណ្ណបៃតង​​ដែល​ជា​កាត​ ឬ​ឌីជីថល​​ សម្រាប់​មនុស្ស​​​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​១​ដូស ធ្វើ​តេស្ត​កូវីដវិជ្ជមាន ឬ​អវិជ្ជមាន​ ឬ​ក៏​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​នៅ​រដូវ​ក្តៅ​ខាង​មុខ​ដើម្បី​ជា​វិធាន​ការ​ទប់​ស្កាត់​ការរាល​ដាល​កូវីដ-១៩ និង​ជំរុញ​មនុស្ស​ឲ្យ​ចាក់​វ៉ាក់សាំង។

កាល​ពីខែ​មុន រដ្ឋាភិបាល​អ៉ីតាលី​បាន​សម្រេច​ឲ្យ​កម្មករ​ទាំង​អស់​ចាក់​វ៉ាក់សាំង។ កម្មករ​​​ដែល​មាន​ប័ណ្ណ​បៃតង​​នឹង​ត្រូវ​ទទួល​ចូល​ធ្វើ​ការ​ដោយ​សហជីព និង​​​ក្រុម​ហ៊ុន ប៉ុន្តែ​ប្រសិន​បើ​កម្មករ​ណា​មិន​មាន​ប័ណ្ណ​បៃតង​បង្ហាញ​ទេ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា​ខាង​មុខ​នឹង​ត្រូវ​​ផ្អាក​ពី​ការងារ ​ដោយ​មិន​ទទួល​បាន​ប្រាក់​ចំណូល ប៉ុន្តែ​មិន​មែន​បញ្ឈប់​ពី​ការងារ​ទេ។

រហូត​ដល់​ពេល​នេះ ប្រជា​ជន​អ៉ីតាលី​ជាង​៨០​%​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដពេញ​ដូស​គិត​ត្រឹម​ថ្ងៃ​ទី១០ ខែ​តុលា​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម