ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី គំរាមប្រទេសអឺរ៉ុបមួយទៀត បើហ៊ានចូលដៃវាយប្រហារ យេម៉ែន
តាមសេចក្តីរាយការណ៍របស់ Reuters, មន្ត្រីជាន់ខ្ពស់ក្រុមហ៊ូធីដែលជាសម្ព័ន្ធអ៊ីរ៉ង់នៅយេម៉ែន បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទទី៥ខែកុម្ភៈថា អ៊ីតាលី នឹងក្លាយជាគោលដៅ ប្រសិនបើប្រទេសនេះចូលរួមក្នុងការវាយប្រហារណាមួយ ប្រឆាំងនឹងយេម៉ែន។

កាលពីចុងសប្តាហ៍មុន អ៊ីតាលីប្រកាសថា ខ្លួននឹងបញ្ជូនមេបញ្ជាការឲ្យចូលរួមបេសកកម្មកងនាវាចរសមុទ្រក្រហមរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារកប៉ាល់ពាណិជ្ជកម្ម ពីការវាយប្រហារដោយកងជីវពលហ៊ូធី។
ពេលនោះ ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell និយាយថា អាណត្តិនៃបេសកកម្មដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈមួយនេះ គឺដើម្បីការពារកប៉ាល់ពាណិជ្ជកម្មនិងការវាយប្រហារស្ទាក់ចាប់ ពោលគឺមិនមែនចូលរួមក្នុងការវាយប្រហារប្រឆាំងក្រុមហ៊ូធីទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលរបស់ក្រុមហ៊ូធី បានប្រាប់កាសែត La Repubblica ថា ប្រទេសអ៊ីតាលី ត្រូវតែអព្យាក្រឹតក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយដាក់សម្ពាធទីក្រុងហ្ស៊េរុយសាឡិម ឲ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា។ នោះនឹងក្លាយជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបានសន្តិភាពក្នុងតំបន់។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃសុក្រទី១២ខែមករា, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងចលនាឧទ្ទាមហ៊ូធី នៅយ៉េមែន ក្រោយចលនាគាំទ្រដោយអ៊ីរ៉ង់មួយនេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម។
ក្រុមនេះ បើកការវាយប្រហារដំបូងលើកប៉ាល់ពាណិជ្ជកម្មដែលដឹកទំនិញទៅអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៣មក ហើយសកម្មភាពកាន់តែខ្លាំងឡើងៗនេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។
ការវាយប្រហារ ក៏បានគំរាមកំហែងយ៉ាងខ្លាំងផងដែរ ដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក និងអង់គ្លេស ទ្រាំលែងបានហើយ ត្រូវបង្ខំចិត្ត ប្រើធម៌ក្តៅ លើក្រុមហ៊ូធី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


