ព័ត៌មានអន្ដរជាតិ
អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ
ការស៊ើបអង្កេតដោយអាជ្ញាធរការពារទិន្នន័យរបស់ប្រទេសអ៊ីតាលី (DPA) បានរកឃើញថា ChatGPT ដែលជាកម្មវិធីបញ្ញាសិប្បនិម្មិត AI កំពុងបំពានច្បាប់ការពារទិន្នន័យ ។

ChatGPT បានបង្កើតឡើងដោយក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋានគ្រឹះនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយកម្មវិធីនេះ បានបើកដំណើរការឱ្យប្រើប្រាស់នៅលើទូរស័ព្ទដៃឆ្លាតវៃទាំងប្រព័ន្ធប្រតិបត្តិការ IOS និង Android នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
កម្មវិធីខាងលើនេះ បានជួយសម្រួលការងារស្រាវជ្រាវឯកសារ បានយ៉ាងច្រើននៅក្នុងយុគសម័យឌីជីថល ហើយវាពិតជាពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកសរសេរអត្ថបទ ឬអ្នកបង្កើតមាតិកា ជាដើម ។

យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសអ៊ីតាលីបានប្រកាន់ជំហររឹងមាំលើការការពារទិន្នន័យ និងប្រឆាំងជាមួយការប្រើប្រាស់ ChatGPT ក្នុងការស្វែងរកព័ត៌មាន ឬទិន្នន័យនានា ។ ដូច្នេះហើយ នៅខែមេសា ឆ្នាំ ២០២៣ DPA របស់ប្រទេសអ៊ីតាលី បានចាប់ផ្តើមសកម្មភាព “ស្វែងរកការពិត” ពាក់ព័ន្ធនឹងការរំលោភលើឯកជនភាពទិន្នន័យ ដោយធ្វើការជាមួយក្រុមប្រឹក្សាការពារទិន្នន័យអឺរ៉ុបរបស់សហភាពអឺរ៉ុប ដើម្បីបង្កើត ក្រុមការងារពិសេសមួយ សម្រាប់ត្រួតពិនិត្យ ChatGPT ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ DPA បាននិយាយថា តាមការសន្និដ្ឋាន ភស្តុតាងបានចង្អុលបង្ហាញថា ChatGPT បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់យ៉ាងច្រើន ។ ហើយនិយតករ ក៏មានការព្រួយបារម្ភផងដែរថា អ្នកប្រើប្រាស់វ័យក្មេង មិនទាន់គ្រប់អាយុ អាចនឹងមើលឃើញមាតិកាមិនសមរម្យដែលបង្កើតឡើងដោយ chatbot ។
នៅក្រោមច្បាប់ GDPR របស់សហភាពអឺរ៉ុប ក្រុមហ៊ុនដែលបំពានច្បាប់រំលោភទិន្នន័យ អាចត្រូវបានផាកពិន័យរហូតដល់ ៤% នៃចំណូលសរុបរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ថា OpenAI មានទំនាក់ទំនងជិតស្និទ្ធជាមួយ Microsoft ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏បានបណ្តាក់ទុនរាប់ពាន់លានដុល្លារផងដែរទៅក្រុមហ៊ុន OpenAI។
Microsoft បានដាក់បញ្ចូល AI ទៅក្នុងម៉ាស៊ីនស្វែងរក Bing របស់ខ្លួន ក៏ដូចជាកម្មវិធី Office 365 ដូចជា Word, Teams និង Outlook ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


