ព័ត៌មានអន្ដរជាតិ
អ៊ីតាលី សម្រេចដើរចេញពីគម្រោង “ខ្សែក្រវាត់ និងផ្លូវ” របស់ ចិន
បើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ប្រទេសអ៊ីតាលីសម្រេចចាកចេញពីគំនិតផ្តូចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលជាគម្រោងដ៏ធំបំផុតរបស់ចិន ក្រោមហេតុផល មិនទទួលបានផលប្រយោជន៍ដែលអ៊ីតាលីចង់បាននោះឡើយ ។

តាមរយៈឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលី លោក Antonio Tajani បាននិយាយថា កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលដែលដឹកនាំដោយប្រទេសចិន គឺលែងជាអាទិភាពសម្រាប់អ៊ីតាលីទៀតហើយ ស្របពេលប្រទេសដែលមិនចូលរួមក្នុងគម្រោងនេះ ក៏មានលទ្ធផលល្អប្រសើរជាងមុនដែរ ។
មុនសម្រេចចាកចេញនេះដែរ មន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានលើកយកគំនិតនេះ មកពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែផងដែរ ។

ចំពោះអ៊ីតាលី បានចុះហត្ថលេខាចូលរួមជាមួយចិនក្នុងគំនិតផ្តូចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នៅឆ្នាំ ២០១៩ ហើយក៏ជាប្រទេសលោកខាងលិចដំបូងគេផងដែរដែលបានចាកចេញពីគម្រោងនេះទៅវិញ ។
នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នេះធ្វើឲ្យរបាំងពាណិជ្ជកម្មរវាងចិន និងអ៊ីតាលីត្រូវបានកាត់បន្ថយ ខណៈដែលទីក្រុងប៉េកាំងបានសន្យាថា នឹងវិនិយោគលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ីតាលី ។

ទន្ទឹមនោះ ការប្រកាសរបស់ទីក្រុងរ៉ូមកើតមានឡើង នៅពេលដែលប្រទេសអ៊ីតាលី ក៏ដូចជាបណ្តាប្រទេស EU ជាច្រើនផ្សេងទៀត កំពុងតស៊ូដើម្បីធ្វើឲ្យមានតុល្យភាពរវាងការចង់ចូលរួមជាមួយប្រទេសចិនលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ខណៈដៃម្ខាងទៀត រក្សាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ។
គួរឲ្យដឹងថា គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មពិភពលោក (BRI) របស់ចិន ត្រូវបានរៀបចំឡើងដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលនៃប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកមួយនេះ ខណៈវាបានទាក់ទាញការវិនិយោគប្រមាណ ១ ពាន់ពាន់លានដុល្លារ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


