ព័ត៌មានអន្ដរជាតិ
អ៊ីតាលី អំពាវនាវឲ្យអឺរ៉ុប បង្កើតកងទ័ពរួមមួយ
កាលពីថ្ងៃអាទិត្យទី៧ខែមករា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានអំពាវនាវដល់មេដឹកនាំសហភាពអឺរ៉ុប ឲ្យបង្កើតកងទ័ពអឺរ៉ុបរួមមួយ ដោយអះអាងថា បើគ្មានយោធារួមគ្នាទេ ប្លុកនេះមិនអាចមានគោលនយោបាយការបរទេសគួរឲ្យទុកចិត្តបានឡើយ។

លោក Tajani ប្រាប់កាសែត La Stampa របស់ប្រទេសអ៊ីតាលីថា “យើងត្រូវការកងទ័ពអឺរ៉ុបជាចាំបាច់ ប្រសិនបើយើងចង់ក្លាយជាអ្នកកាន់សន្តិភាពនៅក្នុងពិភពលោកមែន។ នេះជាលក្ខខណ្ឌមូលដ្ឋាន សម្រាប់ការមានគោលនយោបាយការបរទេសអឺរ៉ុបប្រកបដោយប្រសិទ្ធភាព។ ពលរដ្ឋអឺរ៉ុប អាចទទួលបានការការពារ ដោយអ្វីដែលមានស្រាប់ប៉ុណ្ណោះ”។
បច្ចុប្បន្ន រដ្ឋចំនួន២២របស់សហភាពអឺរ៉ុបគឺជាសមាជិករបស់អង្គការណាតូ ខណៈកតិកាសញ្ញាដែលដឹកនាំដោយសហរដ្ឋអាមេរិក បានកំណត់ច្បាស់ៗនូវគោលនយោបាយសន្តិសុខលើទ្វីបនេះ ចាប់តាំងពីការផ្ទុះសង្រ្គាមត្រជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មេដឹកនាំសហភាពអឺរ៉ុបមួយចំនួន បានលើកឡើងអំពីគំនិតនៃការបង្កើតយោធារបស់ពួកគេទៅជាកម្លាំងរួមតែមួយ ឈប់ពឹងផ្អែកលើការគ្រប់គ្រងដោយសហរដ្ឋអាមេរិក។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel គឺជាអ្នកគាំទ្រខ្លាំងបំផុតចំពោះគំនិតនេះ។ ក្នុងឆ្នាំ២០១៩ លោក Macron បានហៅអង្គការណាតូថាជា “ខួរក្បាលស្លាប់” ហើយជំរុញឲ្យមេដឹកនាំអឺរ៉ុប បន្តគោលនយោបាយ “ស្វ័យភាពជាយុទ្ធសាស្ត្រ” ពីទីក្រុងវ៉ាស៊ីនតោន។

យ៉ាងណា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានព្រមានកាលពីឆ្នាំ២០២១ថា ទង្វើនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកខាងជើងនិងអឺរ៉ុបចុះខ្សោយ។
យ៉ាងណាមិញ សមាជិកនៅអឺរ៉ុបខាងកើតរបស់អង្គការណាតូ បានចេញមុខជាអ្នកគាំទ្រដ៏ខ្នះខ្នែងបំផុតឲ្យអាមេរិក ធ្វើជាអ្នកត្រួតពិនិត្យសន្តិសុខនៅអឺរ៉ុប។ បន្ទាប់ពីប្រទេសប៉ូឡូញ បានខ្ចីប្រាក់ចំនួន២ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួននិងស្វាគមន៍យោធភូមិភាគអចិន្ត្រៃយ៍ដំបូង នៃកងទ័ពអាមេរិកទៅកាន់មូលដ្ឋាននៅតំបន់ Poznan នោះ, អតីតរដ្ឋមន្ត្រីការពារជាតិ Mariusz Blaszczak បាននិយាយក្នុងខែវិច្ឆិកាថា “ការប្រកួតប្រជែងណាមួយរវាងណាតូនិង EU គឺជារឿងដ៏អាក្រក់បំផុត ហើយទីក្រុងវ៉ាសូវី សូមជ្រើសរើសយកភាពជាដៃគូជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកហើយ”។
នៅទីបំផុត សហភាពអឺរ៉ុប បានអនុម័តលើការរៀបចំយុទ្ធសាស្ត្រការពារទូទៅមួយកាលពីឆ្នាំមុន ដែលឈានទៅដល់ការបង្កើតកងកម្លាំងដាក់ពង្រាយយ៉ាងរហ័ស មានកម្លាំងទ័ព៥០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ EU៖ ដូចជាមិនមើលឃើញសញ្ញាថា អ៊ុយក្រែន អាចឈ្នះរុស្ស៊ី សោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៥ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


