ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអង់គ្លេស សាងកំហុសមួយ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ បាត់បង់ជីវិត ដោយសារកូវីដ
របាយការណ៍របស់សភាបានបញ្ជាក់នៅថ្ងៃអង្គារទី១២ខែតុលានេះថា រដ្ឋាភិបាលអង់គ្លេស បានសាងកំហុស ដោយរង់ចាំយូរពេក ក្នុងការដាក់វិធានការបិទខ្ទប់ នៅពេលជំងឺកូវីដ-១៩ផ្ទុះឡើងដំបូង ធ្វើឲ្យបាត់បង់ឱកាសក្នុងការទប់ទល់នឹងជំងឺនេះ ហើយនាំឲ្យមានមនុស្សស្លាប់រាប់ម៉ឺននាក់។

យោងតាមរបាយការណ៍រួមពី គណៈកម្មការវិទ្យាសាស្ត្រនិងសុខភាពរបស់សភា បានបង្ហាញថា ការពន្យារពេលនេះ គឺបណ្តាលមកពីការខកខានរបស់រដ្ឋមន្ត្រី មិនព្រមស្តាប់អនុសាសន៍របស់អ្នកប្រឹក្សាវិទ្យាសាស្ត្រ ធ្វើឲ្យពួកគេច្រានចោលយុទ្ធសាស្ត្រម៉ឺងម៉ាត់ ដែលបានអនុម័តនៅអាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។
អង់គ្លេសបានទុកដល់សេវាសុខភាពជាតិរបស់ខ្លួន ជួបហានិភ័យគ្របដណ្តប់ដោយការឆ្លងមេរោគ ទើបរដ្ឋាភិបាលអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តី Boris Johnson ចេញបញ្ជាឲ្យបិទខ្ទប់។

របាយការណ៍នេះនិយាយថា “រដ្ឋាភិបាលមានបំណងចង់ចៀសវាងការបិទខ្ទប់ ដោយសារតែមានគ្រោះថ្នាក់ដ៏ធំដែលនឹងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សេវាកម្មសុខភាពនិងសង្គម។ បើគ្មានយុទ្ធសាស្ត្រផ្សេងទៀតដូចជាការធ្វើចត្តាឡីស័កតឹងរ៉ឹង ប្រតិបត្តិការធ្វើតេស្តនិងតាមដានប្រកបដោយអត្ថន័យ និងការត្រួតពិនិត្យព្រំដែនដ៏រឹងមាំទេនោះ ការបិទខ្ទប់ពេញលេញគឺចៀសមិនរួចឡើយ ហើយគួរតែអនុវត្តឆាប់ជាងនេះ”។

ក្រុមអ្នកជំនាញបាននិយាយថា ការបិទខ្ទប់មួយសប្តាហ៍មុនថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ នឹងកាត់បន្ថយចំនួនអ្នកស្លាប់ចំនួន ៤០,០០០ នាក់នៅក្នុងរលកទីមួយនៃជំងឺកូវីដ-១៩។
ការស៊ើបអង្កេតសំខាន់ដំបូងបង្អស់លើការដោះស្រាយរបស់រដ្ឋាភិបាល ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានចាត់ទុកការពន្យារពេលថាជា ការបរាជ័យផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមួយ ដែលចក្រភពអង់គ្លេសមិនធ្លាប់ជួបប្រទះទាល់តែសោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror, Market Watch
ចុចអាន៖ ការពារខ្លួន! អ្នកចាក់វ៉ាក់សាំងហើយរាប់រយនាក់ កំពុងដេកពេទ្យព្យាបាល Delta នៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


