ព័ត៌មានអន្ដរជាតិ
អ្នកជំនាញទទួលស្គាល់ថា មីស៊ីលដែល កូរ៉េខាងជើង បាញ់ពិតជាពិបាកស្ទាក់ចាប់
អ្នកជំនាញយោធាជប៉ុននិយាយថា ការបាញ់សាកល្បងចុងក្រោយបង្អស់នៃមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មីរបស់កូរ៉េខាងជើង បានបង្ហាញថា ប្រទេសមួយនេះកំពុងអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនឥតឈប់ឈរ ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរាយការណ៍កាលពីព្រឹកថ្ងៃពុធថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួនបានធ្វើការបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលបាញ់ចេញពីនាវាមុជទឹកកាលពីប៉ុន្មានថ្ងៃមុននេះ ។
បណ្តាញព័ត៌មានបានអះអាងថា មីស៊ីលនេះ គឺបំពាក់ទៅដោយបច្ចេកវិទ្យាណែនាំការត្រួតពិនិត្យកម្រិតខ្ពស់ជាច្រើន ហើយវានឹងរួមចំណែកក្នុងការដាក់ឲ្យដំណើរការ បច្ចេកវិទ្យាការពារជាតិរបស់ប្រទេសមួយកម្រិតថែមទៀត និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការនៅក្រោមទឹក ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង SLBM គ្រាប់ចុងក្រោយឈ្មោះថា Pukguksong-3 ឬ polestar-3 កាលពីខែតុលា ឆ្នាំ ២០១៩ ពីដែនទឹកក្បែរទីក្រុង Wonsan ភាគខាងកើត ខណៈមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងជឿជាក់ថា មីស៊ីលនេះត្រូវបានបាញ់ចេញពីមូលដ្ឋានមួយកន្លែងនៅសមុទ្រ ។
ពាក់ព័ន្ធនឹងការបាញ់បង្ហោះនេះ លោក Koizumi Yu អ្នកវិភាគយោធានៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ នៃសាកលវិទ្យាល័យតូក្យូ និយាយថា មីស៊ីលចុងក្រោយបង្អស់នេះហាក់ដូចជា មីស៊ីល SLBM កម្រិតកណ្ដាល ដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌អាវុធនៅទីក្រុងព្យុងយ៉ាងកាលពីដើមខែនេះ ។

លោកនិយាយថា មីស៊ីលនេះមានរយៈចម្ងាយខ្លីដែលគ្របដណ្តប់លើឧបទ្វីបកូរ៉េទាំងមូល ប៉ុន្តែមានសមត្ថភាពស្មុគស្មាញដែលធ្វើឲ្យយើងពិបាកស្ទាក់ចាប់ណាស់ ។
ដោយសំដៅទៅលើការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ចាប់តាំងពីខែមុន លោក Koizumi បានបន្ថែមថា ទីក្រុងព្យុងយ៉ាងអាចបង្ហាញអាវុធប្រភេទថ្មីផ្សេងទៀត ដោយផ្អែកលើផែនការ ៥ ឆ្នាំដែលមេដឹកនាំលោក គីម ជុងអ៊ុន បានបង្ហាញកាលពីខែមករាដើម្បីបង្កើនការការពារជាតិរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មើលវីដេអូនេះហើយទើបដឹងថា ទាហាន កូរ៉េខាងជើង មានសមត្ថភាពខ្លាំងក្លាប៉ុនណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


