ព័ត៌មានអន្ដរជាតិ
កម្ពុជា ស្ថិតក្នុងប្រទេសទាំង ៧២ ដែល វៀតណាម ទទួលស្គាល់បណ្ដោះ អាសន្នលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បច្ចុប្បន្នវៀតណាមកំពុងទទួលស្គាល់វិញ្ញាបនបត្រ ឬលិខិតឆ្លងដែនចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាបណ្ដោះអាសន្ន ពីប្រទេស និងដែនដីចំនួន ៧២ ។

លោកស្រី Hang បានបញ្ជាក់ថា “ភ្ញៀវទេសចរដែលធ្វើដំណើរមកពីក្រៅប្រទេសដែលមានឯកសារបង្ហាញថា ពួកគេត្រូវបានចាក់វ៉ាក់សាំងពេញដូស ឬជាសះស្បើយពីជំងឺកូវីដ ១៩ អាចចូលមកប្រទេសវៀតណាម ហើយនឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃនៅតាមទីតាំង ស្របតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល” ។

ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសវៀតណាមក៏កំពុងពិភាក្សាជាមួយដៃគូជិត ៨០ ផ្សេងទៀតអំពីការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំងកូវីដផងដែរ ខណៈវិញ្ញាបនបត្រចាក់វ៉ាក់សាំងរបស់វៀតណាម ក៏ត្រូវបានទទួលស្គាល់ដោយប្រទេសមួយចំនួនវិញផងដែរ ដើម្បីអាចចូលទៅក្នុងប្រទេសទាំងនោះបាន ។

ចំណែកពាក់ព័ន្ធដល់វិធានការជួយសម្រួលរបស់រដ្ឋាភិបាលចំពោះការធ្វើដំណើរ និងការងាររបស់ពលករបរទេស អ្នកជំនាញ អ្នកវិនិយោគ និងក្រុមជាក់លាក់ផ្សេងទៀត ចូលក្នុងប្រទេសវៀតណាមជាធម្មតា លោកស្រី Hang បានឲ្យដឹងថា ក្រសួងការបរទេសកំពុងពិភាក្សាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានស្នើស្ថាប័នមានសមត្ថកិច្ច សម្រួលបន្ថែមទៀតដល់ដំណើរការអនុម័តសម្រាប់ការចូលរបស់ជនបរទេសមកវៀតណាម ។

គួរបញ្ជាក់ថា ប្រទេសទាំង ៧២ ដែលថៃអនុញ្ញាតមានដូចជា កម្ពុជា ប៉ូឡូញ អារ៉ាប់រួម កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ម៉ុងហ្គោលី អូម៉ង់ ថៃ រ៉ូម៉ានី ជប៉ុន នូវែលសេឡង់ ស្រីលង្កា ឆេក ម៉ារ៉ុក អារ៉ាប៊ីសាអូឌីត អាមេនី អាល្លឺម៉ង់ រុស្ស៊ី ចក្រភពអង់គ្លេស អូទ្រីស ន័រវែស ស៊ុយអែត អ៊ីស្រាអែល បារាំង ទួរគី អាស៊ែបៃហ្សង់ ឥណ្ឌា ស្វីស ចិនដីគោក តៃវ៉ាន់ ប៉ាគីស្ថាន អៀរឡង់ ក្រិក គុយវ៉ែត កូឡុំប៊ី ហូឡង់ អូស្ត្រាលី ហ្វាំងឡង់ ហុងគ្រី បេឡារុស្ស អាល់ហ្សេរី ឥណ្ឌូណេស៊ី នេប៉ាល់ ម៉ិកស៊ិក បូលីវី ក្រូអាត អ៊ីស្លង់ ព័រទុយហ្គាល់ តូមិននីស្ថាន ប៉ាឡេស្ទីន កាតា លីប៊ី អេហ្ស៊ីប ទីម័រខាងកើត អ៊ុយក្រែន ហ្វីលីពីន ម៉ាឡេស៊ី លុចសំបួ អាហ្សង់ទីន ហ្ស៊កដានី និងព្រុយណេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Times
ចុចអាន ៖ ទេសចរខ្មែរ ទៅ ថៃ មិនចាំបាច់ធ្វើចត្តាឡីស័កទេ បើបំពេញតាមលក្ខខណ្ឌទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


