Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ពិភព​លោក​ផ្អាក​ប្រតិបត្តិការ​នៅ​ស៊ូដង់​ឆ្លើយតប​នឹង​មេដឹក​នាំ​រដ្ឋប្រហារ

បានផុស

នៅ

ធនាគារ​ពិភព​លោក​បាន​ផ្អាក​ប្រតិបត្តិការ​នៅ​ប្រទេស​ស៊ូដង់​កាល​ពី​ថ្ងៃ​ពុធ​ជា​ការ​ឆ្លើយ​តប​នឹង​​ការ​កាន់​កាប់​អំណាច​របស់​យោធា​ពី​រដ្ឋាភិបាល​អន្តរកាល​តាម​រយៈ​រដ្ឋ​ប្រហារ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ បុគ្គលិក​​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​ ក្រុម​គ្រូ​ពេទ្យ និង​អ្នក​បើក​យន្តហោះ​បាន​ចូល​រួម​ជា​មួយ​ក្រុម​​ជន​ស៊ីវិល​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ដណ្តើម​អំណាច។

ទីស្នាក់​ការ​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​ស៊ូដង់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​តវ៉ា​តាម​ផ្លូវ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​​ដែល​ដឹក​នាំ​ដោយ​អគ្គមេ​បញ្ជាការ​កង​ទ័ពលោក Abdel Fattah al-Burhan ហើយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​ប៉ះ​ទង្គិច​ជា​មួយ​កម្លាំង​សន្តិសុខ។

លោក Burhan បាន​ជំទាស់​នឹង​​ក្រុម​ប្រឹក្សាស៊ីវិល-យោធា​រួម​គ្នា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​​ការ​បោះ​ឆ្នោត​ប្រជា​ធិបតេយ្យ បន្ទាប់​ពី​បាន​ផ្តួល​រំលំ​របប​ផ្តាច់​ការ Omar al-Bashir ​ក្នុង​ការបះ​បោរ​ដ៏​ល្បី​រន្ទឺ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩។

លោក​បាន​និយាយ​ថា លោក​បានធ្វើ​សកម្មភាព​ដើម្បី​បញ្ឈប់​​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​ពិភព​លោក​ក្នុង​ការ​ផ្អាក​ការ​ទូទាត់ និង​បញ្ឈប់​ដំណើរ​ការ​ប្រតិបត្តិ​ថ្មី​គឺ​ជា​ការ​​ដើរ​​ថយ​ក្រោយ​​​ចំពោះ​ផែន​ការ​របស់​លោក​សម្រាប់​ប្រទេស​ក្រី​ក្រ​នៅ​អាហ្វ្រិក​មួយ​នេះ។

បន្ទាប់​ពី​​ឯកោ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​រយៈ​ពេល​៣​ទសវត្សរ៍​ក្នុង​សម័យ​កាល​គ្រប់​គ្រង​របស់លោក Bashir ប្រទេស​ស៊ូដង់​ទទួល​បាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ពេញ​លេញ​វិញ​ជា​មួយ​ធនាគារ​ពិភព​លោក​ក្នុង​ខែ​មីនា និង​ទទួល​បាន​ហិរញ្ញប្បទាន​២​ប៊ីលាន​ដុល្លារ។

លោក David Malpass ប្រធានធនាគារ​ពិភព​លោក​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​ថា ៖«ខ្ញុំ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ស៊ូដង់ ហើយ​ខ្ញុំ​ភ័យ​ខ្លាច​​ថា ផល​ប៉ះ​ពាល់​ដ៏​អាក្រក់​អាច​មាន​លើ​ការ​ស្តារ និងអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​នេះ»។

ក្រុម​បាតុករ

លោក Abdalla Hamdok នាយក​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​អន្តរកាល​ត្រូវ​បាន​ទម្លាក់​បាន​ចាត់​ទុក​ការ​ចូល​រួម​ឡើង​វិញ​របស់​ធនាគារ​ពិភព​លោក​ជា​ជោគជ័យ​ធំ​មួយ និង​កំពុង​​ពឹង​ផ្អែក​លើ​ហិរញ្ញប្បទាន​សម្រាប់​​​គម្រោង​អភិវឌ្ឍ​ធំ​ៗ​ជា​ច្រើន។

រដ្ឋាភិបាល​បាន​កង្កើត​កំណែទម្រង់​សេដ្ឋកិច្ច​ដ៏​លំបាក​ដែល​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជម្រះ​បំណុល​ និង​ការបន្ធូរ​បន្ថយ​បំណុល​យ៉ាង​ឆាប់​រហ័ស ព្រម​ទាំង​​ទទួល​បាន​​ការ​ផ្តល់​ហិរញ្ញប្បទាន​ជា​ថ្មី​ពី​ធនាគារ​ពិភព​លោក និង​ IMF ថែម​ទៀត​ផង​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៣៥ នាទី មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៥២ នាទី មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង២ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម