Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក​ បន្ទាបការព្យាករកំណើន​សេដ្ឋកិច្ច​​កម្ពុជា នៅត្រឹម ៥.៤% ក្នុងឆ្នាំ ២០២៣  

បានផុស

នៅ

ធនាគារពិភពលោក បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ពី ៥.៥ % មកត្រឹម ៥.៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ហើយមានកំណើន​ ៥.៨% ក្នុង​ឆ្នាំ​២០២៤ និង​ ៦.១%​ ក្នុង​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា របស់ធនាគារពិភពលោក បានបញ្ជាក់ថា តួលេខនៃការ​ព្យាករនេះ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា ដែល​កម្ពុជា​ មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។

បើតាមធនាគារពិភពលោក នៅក្នុង​ឆ្នាំនេះ កត្តា​រួមផ្សំ​រវាង​សម្ពាធ​ពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធ​លើ​កំណើន​ ទោះបីជាមាន​ការ​ងើបឡើងវិញ​ក្នុង​វិស័យទេសចរណ៍ និង​សេវាដទៃទៀត។

ប្រសិន​បើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការវិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កាលានុវត្តភាពពាណិជ្ជកម្ម នោះ​វា​នឹង​នាំឲ្យ​កំណើន​បន្ត​បង្កើន​ល្បឿន​នៅ​ក្នុង​រយៈពេលមធ្យម និង​វែង។

ថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២២ វិច្ឆិកានេះ លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារ​ពិភពលោកប្រចាំនៅកម្ពុជា បានឲ្យដឹងថា «ដើម្បីរក្សា​​បាន​នូវ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យឯក​ជនឱ្យ​​បំពេញ​មុខ​ងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​​សកម្មភាព​ភ្លាមៗក្នុង​ការ​កែលម្អ​ការបំពេញកិច្ច​របស់​វិស័យ​សា​ធារ​ណៈ»។ លោកស្រីបន្ថែមទៀតថា «​ការ​រក្សា​ស្ថេរភាពហិរញ្ញវត្ថុ​ក៏ជា​អាទិភាព​មួយដែរ ហើយ​ ចាំ​បាច់​ត្រូវ​តែ​ខិតខំ​ថែម​ទៀត​ក្នុង​​ស្តារលំហ​សារពើពន្ធឡើងវិញ»។

បើទុកជាមានការវិនិយោគច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារ​ណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូន​និង​ប្រព័ន្ធឡូហ្ស៊ីស្ទិក​ដែលសមត្ថភាពនៅ​មានកម្រិត​ និង​ការផ្គត់ផ្គង់​ថាមពលដែលពិបានទុកចិត្តបាន នៅ​តែ​បន្ត​ជា​បន្ទុកខ្ពស់​លើ​ចំណាយ​ថ្លៃ​ដើម​របស់​ធុរកិច្ច និង​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ។ នៅ​ក្នុង​រយៈពេលមធ្យម វិបត្តិខាងក្រៅ​​ដែលមាន​ក្នុង​ពេល​តែមួយ​រួមបញ្ចូល ការ​រាតត្បាត​ជំងឺ​ជា​សកល, សង្គ្រាមលុកលុយ​របស់​ប្រទេស​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និង​អត្រា​ខ្ពស់​របស់​ការ​ប្រាក់លើទីផ្សារ​អន្តរជាតិ ត្រូវ​បាន​រំពឹង​​ថា​នឹង​នៅ​តែ​បន្ត​​ធ្វើ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។

វិស័យទេសចរណ៍មានសារៈសំខាន់ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិ​ចូលប្រទេសវិញ​ជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយ​ចំនួន នៅ​តែ​មាន​ចំនួន​ទាបជាងកម្រិតមុនការផ្ទុះ​ជំងឺ​រាតត្បាតនៅឡើយ​។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំ​ចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឲ្យឃើញ​អំពី​តម្រូវការទាប​នៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅ​ផ្នែកឧស្សាហកម្ម​ផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឲ្យអាជ្ញាធរធ្វើ​អន្តរាគមន៍​ផ្តល់ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការ​ងារ។

World Bank បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចអាចនៅ​តែ​រងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយ​នៃតម្រូវការ​ពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅ​ក្នុងស្រុក ការកើនឡើងនៃ​បំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅ​ក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

ទោះយ៉ាងណា កំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើន​ប្រកបដោយចីរភាព និងតាមលំនាំ​ដែលមានផលិតភាពនាំមុខ​ រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឲ្យប្រសើរ​ឡើងនូវជំនាញរបស់​កម្លាំងពលកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម