ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការបន្តគាំទ្រពីធនាគារពិភពលោក ពិតជាបានរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កត់សម្គាល់ថា ការបន្តគាំទ្រពីធនាគារពិភពលោក ពិតជាបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

ការកត់សម្គាល់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោកស្រី Maryam Salim ជាប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី ២៤ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

ឯកឧត្ដម ហ៊ុន ម៉ានី បានកត់សម្គាល់នូវកិច្ចសហការ និងការបន្តគាំទ្រពីធនាគារពិភពលោក តាមរយៈគម្រោងវិនិយោគលើវិស័យសំខាន់ៗ នានា រួមមាន ៖ វិស័យអប់រំ សុខាភិបាល និងគម្រោងការលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលទាំងអស់នេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

ជាមួយនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលគាំទ្រវិស័យមុខងារសាធារណៈ ដោយការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមុខងារសាធារណៈ ក៏ដូចជាសាលាភូមិន្ទរដ្ឋបាល ជាពិសេសតាមរយៈជំនួយផ្នែកបច្ចេកទេស និងការសហការរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ នៃក្រសួង និងមន្ត្រីរាជការដែលកំពុងបម្រើការងារក្នុងវិស័យរដ្ឋបាលសាធារណៈ។

ទន្ទឹមនេះ លោកស្រី Maryam Salim ក៏បានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក នឹងបន្តជាចំណែកចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ទាំងបច្ចុប្បន្ន និងនាពេលអនាគត។
គួរជម្រាបថា តាមរយៈកិច្ចជំនួបកាលពីព្រឹកមិញនេះ ថ្នាក់ដឹកនាំ និងអង្គប្រជុំ បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាគ្នាលើការពិនិត្យលទ្ធភាពពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ឲ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចជោគជ័យនូវការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧។ បន្ថែមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជ្រាលជ្រៅរវាង កម្ពុជា និងធនាគារពិភពលោក ដែលស្របតាមចក្ខុវិស័យ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


