ព័ត៌មានអន្ដរជាតិ
ទើបតែអនុម័តឲ្យប្រើប្រាស់មិនទាន់បានប៉ុន្មានផង EU និងអង់គ្លេសឈ្លោះគ្នារឿងវ៉ាក់សាំងនេះបាត់ទៅហើយ
សហភាពអ៊ឺរ៉ុប (EU) បានរិះគន់ការអនុម័តលឿនពេករបស់ចក្រភពអង់គ្លេសលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃពុធទី២ខែធ្នូម្សិលមិញនេះដោយនិយាយថា នីតិវិធីរបស់ខ្លួនត្រូវមានលក្ខណៈហ្មត់ចត់ជាងនេះបន្ទាប់ពីអង់គ្លេសបានក្លាយជាប្រទេសលោកខាងលិចដំបូងគេបង្អស់ដែលគាំទ្រការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការសម្រេចចិត្តផ្តល់ការអនុញ្ញាតជាបន្ទាន់ចំពោះវ៉ាក់សាំង Pfizer / BioNTech នេះត្រូវបានគេមើលឃើញថាជារដ្ឋប្រហារនយោបាយមួយសម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលបានដឹកនាំប្រទេសរបស់លោកចេញពីសហភាពអឺរ៉ុបហើយប្រឈមមុខនឹងការរិះគន់ចំពោះការគ្រប់គ្រងរបស់លោកលើជំងឺរាតត្បាតនេះ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោមដំណើរការនៃការអនុម័តជាបន្ទាន់និងឆាប់រហ័សដែលអនុញ្ញាតឲ្យនិយតករឱសថអង់គ្លេសប្រើវ៉ាក់សាំងនេះក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះបន្ទាប់ពីខ្លួនចាប់ផ្តើមពិនិត្យទិន្នន័យពីការសាកល្បងទ្រង់ទ្រាយធំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ដែលទទួលបន្ទុកលើការអនុម័តវ៉ាក់សាំងកូវីដសម្រាប់ EU បាននិយាយថា នីតិវិធីអនុម័តយូរជាងនេះគឺសមស្របជាងព្រោះវាផ្អែកលើភស្តុតាងបន្ថែមនិងតម្រូវឲ្យមានការត្រួតពិនិត្យខ្លាំងជាងនីតិវិធីជាបន្ទាន់ដែលជ្រើសរើសដោយចក្រភពអង់គ្លេស។
ទីភ្នាក់ងារនេះបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី២៩ខែធ្នូថាតើត្រូវផ្តល់ការអនុញ្ញាតជាផ្លូវដល់វ៉ាក់សាំងពីក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer Inc និងដៃគូអាល្លឺម៉ង់របស់ខ្លួន BioNTech SE ដែរឬក៏អត់។

ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រចាំប្រទេសអង់គ្លេសរបស់ក្រុមហ៊ុន Pfizer លោក Ben Osborn បាននិយាយថា “យើងបានផ្តល់កញ្ចប់ទិន្នន័យពេញលេញ ទិន្នន័យដែលគ្មានការបិទបាំងដល់និយ័តករទាំងពីរ។ ខ្ញុំគិតថា អ្វីដែលអ្នកកំពុងមើលឃើញគឺគ្រាន់តែជាភាពខុសគ្នានៅក្នុងដំណើរការមូលដ្ឋាននិងពេលវេលានៃការបញ្ជូនទិន្នន័យប៉ុណ្ណោះ”។
ចំណែកលោកស្រី June Raine ប្រធានទីភ្នាក់ងារគ្រប់គ្រងឱសថនិងសុខភាពរបស់ចក្រភពអង់គ្លេស (MHRA) បាននិយាយថា “វិធីដែល MHRA ធ្វើការគឺស្របនឹងស្តង់ដារអន្តរជាតិទាំងអស់”៕
ប្រែសម្រួលដោយ៖ Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Obama ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដហើយផ្សាយតាមទូរទស្សន៍ដើម្បីបង្ហាញប្រសិទ្ធភាព
ចុចអាន៖ វ៉ាក់សាំងកូវីដ ឈានមុខទាំង ៥ លើពិភពលោក បង្ហាញពីប្រសិទ្ធិភាពខ្ពស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


