Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំព្យាបាលកូវីដរបស់អាមេរិក ដែលកម្ពុជា ប្រកាសទិញ លេបតែ ៥ថ្ងៃឃើញប្រសិទ្ធភាព 

បានផុស

នៅ

កូវីដ-១៩ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសថាជាជំងឺរាតត្បាតទូទាំងពិភពលោក នៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីដំបូង មិនមានថ្នាំប្រឆាំងវីរុស ថ្នាំព្យាបាល ឬសូម្បីតែវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺនេះទេ។ រហូតមកទល់បច្ចុប្បន្ន ទើបក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសទិញថ្នាំនេះពីសហរដ្ឋអាមេរិក​ សម្រាប់មនុស្ស ៥ម៉ឺននាក់។

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០%។

បើងាកទៅមើលប្រទេសជិតខាងរបស់យើងឯណោះវិញ អ្នកជំនាញផ្នែកវីរុសរបស់ ថៃ បានបញ្ជាក់កាលពីពាក់កណ្តាលខែមុនថា ថ្នាំប្រឆាំងមេរោគរបស់អាមេរិកមួយនេះ អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យនិងការស្លាប់ ក្រោយពេលលេបបាន៥ថ្ងៃ៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ឥទ្ធិពលថ្នាំអាមេរិក ដែលកម្ពុជាប្រកាសទិញ នឹងធ្វើឲ្យកូវីដ ក្លាយជា ជំងឺផ្តាសាយធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម