ព័ត៌មានអន្ដរជាតិ
មិនមែនតែ កម្ពុជា ទេដែលប្រេងសាំងឡើងថ្លៃ ចុះប្រទេស អាស៊ាន ផ្សេងទៀតយ៉ាងណាដែរ (មានវីដេអូ)
រហូតមកដល់ពេលនេះ តម្លៃប្រេងសាំងនៅលើពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ក្នុងនោះប្រទេសចំនួន ៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំង សុទ្ធតែហក់ឡើងខ្ពស់ ពោលកម្ពុជាឡើងថ្លៃ ២៥០ រៀលក្នុងមួយលីត្រ ។

ដូច្នេះមកដឹងតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន
១. ព្រុយណេ តម្លៃ ០.២៦៧ ដុល្លារ (១,០៥០ រៀល) ក្នុងមួយលីត្រ
២. ម៉ាឡេស៊ី តម្លៃ ០.៦៦៥ ដុល្លារ (២,៧០០ រៀល) ក្នុងមួយលីត្រ
៣. ឥណ្ឌូណេស៊ី តម្លៃ ០.៧៨៩ ដុល្លារ (៣,២០០ រៀល) ក្នុងមួយលីត្រ
៤. មីយ៉ាន់ម៉ា តម្លៃ ១.២០៩ ដុល្លារ (៤,៩០០ រៀល) ក្នុងមួយលីត្រ
៥. វៀតណាម តម្លៃ ១.០៨៥ ដុល្លារ (៤,៤០០ រៀល) ក្នុងមួយលីត្រ
៦. កម្ពុជា តម្លៃ ១.១១៥ ដុល្លារ (៤,៥៥០ រៀល) ក្នុងមួយលីត្រ
៧. ហ្វីលីពីន តម្លៃ ១.១៩២ ដុល្លារ (៤,៨៥០ រៀល) ក្នុងមួយលីត្រ
៨. ថៃ តម្លៃ ១.២០២ ដុល្លារ (៥,០០០ រៀល) ក្នុងមួយលីត្រ
៩. ឡាវ តម្លៃ ១.៣២១ ដុល្លារ (៥,៣៥០ រៀល) ក្នុងមួយលីត្រ
១០. សិង្ហបុរី តម្លៃ ១.៨៨២ ដុល្លារ (៧,៦៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយយើងឃើញថា ប្រទេសព្រុយណេតម្លៃប្រេងសាំងមិនមានការប្រែប្រួលនោះទេ ខណៈឥណ្ឌូណេស៊ីចុះ ៥០ រៀល ហ្វីលីពីនចុះ ១៥០ រៀលបើធៀបនឹងពាក់កណ្ដាលខែមុន ៕
សូមទស្សនាវីដេអូ!
អត្ថបទ ៖ ជីវ័ន្ត
ប្រភព ៖ Global Petrol Price
ចុចអាន ៖ ក្រៅពី កម្ពុជា តើប្រទេស អាស៊ាន ណាខ្លះទៀតប្រកាសទិញថ្នាំកូវីដរបស់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


