ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកសហរដ្ឋអាមេរិកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអំឡុងពេលហ្វឹកហាត់
សមាជិកនាវិកពីរនាក់នៃយន្តហោះកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានស្លាប់បាត់បង់ជីវិតនៅពេលយន្តហោះរបស់ពួកគេធ្លាក់អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃសុក្រនៅភាគខាងត្បូងរដ្ឋ Alabama សហរដ្ឋអាមេរិក។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះនេះគឺជាយន្តហោះហ្វឹកហាត់ប្រភេទ T-6B Texan II។ វាបានធ្លាក់នៅម៉ោងប្រហែល៥ល្ងាច (ម៉ោងនៅអាមេរិក) ក្នុងទីក្រុង Foley នៃរដ្ឋ Alabama។

ការិយាល័យប៉ូលិសប្រចាំតំបន់ Baldwin បាននិយាយនៅលើ Twitter ថា “គ្មានជនស៊ីវិលណាម្នាក់រងរបួសនៅលើដីទេ”។
កងទ័ពជើងទឹកបាននិយាយថា “ឈ្មោះអ្នកស្លាប់នឹងមិនត្រូវបានបង្ហាញទេរហូតដល់២៤ម៉ោងបន្ទាប់ពីការជូនដំណឹងលើកក្រោយ”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា យន្តហោះបានហោះចេញពីមូលដ្ឋានកងទ័ពជើងទឹក Whiting Field ដែលមានចម្ងាយប្រហែល៤៨,២៨គីឡូម៉ែត្រភាគឦសានទីក្រុង Pensacola នៃរដ្ឋ Florida។
ការិយាល័យប៉ូលិសបាននិយាយថា មន្រ្តីក្រសួងការពារជាតិនិងកងទ័ពជើងទឹកសហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតនិងផ្តល់ព័ត៌មានថ្មីៗអំពីឧប្បត្តិហេតុនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


